កាលពីប៉ុន្មានថ្ងៃមុននេះ Google បានបង្ហាញពីលក្ខណៈពិសេសរបស់ Chrome 13 ដែលអាចធ្វើការលាក់របារ URL។ លក្ខណៈនេះជួយឲ្យយើងអាចមើលទំព័របានឃើញធំទូលាយ។ នៅពេលថ្មីនេះ Mozilla Labs បានផ្សាយពីកម្មវិធីបន្ថែមរបស់ Firefox មួយដែលអាចធ្វើឲ្យលាក់របារ URL បានភ្លាមៗផងដែរ។ លោកអ្នកអាចទាញយកទៅប្រើបាននៅ ទីនេះ។

លក្ខណៈពិសេសមួយនេះនៅក្នុង Firefox មានភាពស្រួលជាងនៅក្នុង Chrome ព្រោះនៅក្នុង Chrome បើចង់ឲ្យឃើញរបារ URL នេះទាល់តែយើងចុចលើ Tab សិន តែបើក្នុង Firefox វិញយើងគ្រាន់តែដាក់ចង្អុលនៅលើ Tab នោះរបារនឹងបង្ហាញឲ្យយើងបានភ្លាមៗតែម្ដង។

ដកស្រង់ចេញពី៖ http://digitizor.com/2011/05/21/firefox-compact-navigation/
Comments
12 responses to “Firefox មានការលាក់របារ URL ដូចនៅក្នុង Chrome ដែរ”