Windows មានកម្មវិធីមួយដែលជាជំនួយក្នុងការប្រើជាច្រើន សម្រាប់មនុស្សគ្រប់រូបងាយស្រួលក្នុងការប្រើប្រាស់ ។ តើយើងអាចប្រើកុំព្យូទ័រយ៉ាងម៉េច បើសិនគ្មាន Monitor ? ចុះអ្នកមានភ្នែកខ្សោយក្នុងការមើល មានអ្វីជាជំនួយក្នុងការប្រើប្រាស់ កុំព្យូទ័រ? ចុះមនុស្សពិការភ្នែក គាត់ប្រើប្រាស់កុំព្យូទ័រយ៉ាងម៉េច? ក្នុង Windows 7 បានភ្ជាប់ជាជាមួយកម្មវិធីជំនួយខាងលើគឺ កម្មវិធីសម្រាប់អានអេក្រង់ដែលគេអោយឈ្មោះថា Microsoft Narrator។ គេធ្វើវាឡើងសម្រាប់ អានអ្វីដែលនៅលើ screen និងពិព័រណនា រាល់សកម្មភាពរបស់កុំព្យូ័ររបស់អ្នក៖
បៀបចូល
- ចុច Start/ All Programs/Accessories/ Ease of Access/Narrator
- ឬចូលទៅក្នុងប្រអប់ Search វាយពាក្យ Narrator
របៀបប្រើប្រាស់
នៅខាងក្រោមប្រអប់ Main Narrator Settings ៖
- Echo User’s Keystrokes សម្រាប់ឮអ្វីដែលបានជ្រើរើស
- Announce System Messages សម្រាប់ឮ background events ដែលអាចអោយយើងដឹង
- Announce Scroll Notifications សម្រាប់ឮ ដំណឹងផ្សេងៗ នៅពេល screen scrolls
- Start Narrator Minimized សម្រាប់ Narrator Minimized
សូមសាកល្បងជាមួយ Microsoft Narrator ។
Comments
6 responses to “ជំនួយការការស្តាប់ជាមួយ Microsoft Narrator”