នៅក្នុង Ubuntu 11.04 ក៏មានកម្មវិធី និងហ្គេមជាច្រើនដែរ មិនចាញ់ Microsoft Windows 7 នោះទេ ។ នៅក្នុងនោះដែរ ក៏មានកម្មវិធីសម្រាប់បំលែងវិដេអូ បានផងដែរ ។ Transmageddon គឺជាកម្មវិធី Video Converter ដែលជាកូដចំហ ជាពិសេសត្រូវបានអភិវឌ្ឍន៍សំរាប់បំលែងវិដេអូ សំរាប់ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀត ។
លក្ខណៈពិសេសនៃកម្មវិធី Transmageddon អាចគាំទ្រដូចខាងក្រោម
- AVI
- FLV
- MP3
- FLAC
- Vorbis
- DivX5
- MPEG 4
- Quick Time
និងប្រភេទវិដេអូផ្សេងទៀតៗ ។
ដូច្នេះ ខ្ញុំបាទសូមបង្ហាញពីការដំឡើងកម្មវិធីបំលែងវីដេអូ Transmageddon នៅក្នុង Ubuntu 11.04 ដូចខាងក្រោម
ដំបូងចូល Applications -> Ubuntu Software Center បន្ទាប់មកវាយ transmageddon ឬ video converter
ចុចលើ Install រួចវាយពាក្យសម្ងាត់
រួចសូមបើក Applications => Sound & Video => transmageddon Video Transcoder
យើងអាចកំណត់ Preset បាន
- Apple iPod Nano
- Generic Linux Computer
- HTC Andriod G1
- Motorola KRZR K1v
- Nokia 770
- Nokia N800/N810
- SONY PSP
- SONY PlayStation 3



Comments
7 responses to “ដំឡើងកម្មវិធីបំលែងវីដេអូ Transmageddon នៅក្នុង Ubuntu 11.04”