នៅក្នុងកម្មវិធី OpenOffice.org និង LibreOffice មានភ្ជាប់មកស្រេចជាមួយនឹងឧបករណ៍សម្រាប់នាំអត្ថបទចេញជាឯកសារ PDF។ កម្មវិធីការិយាល័យនេះ ស្គាល់ប្រភេទពាក្យសម្ងាត់ចំនួនពីរ៖
- ពាក្យសម្ងាត់បើកចំហ (Open Password)
- ពាក្យសម្ងាត់សិទ្ធិ (Permission Password)
របៀបកំណត់៖
១. នៅពេលអ្នកសរសេរអត្ថបទរួចហើយ សូមចុច File -> Export as PDF.. (ឯកសារ -> នាំចេញជា PDF…)
២. បន្ទាប់មកចុចលើផ្ទាំង Security (សុវត្ថិភាព)
៣. នៅក្នុងទីនោះអ្នកនឹងឃើញប៊ូតុង Set open password… (កំណត់ពាក្យសម្ងាត់បើកចំហ) និង Set permission password… (កំណត់ពាក្យសម្ងាត់សិទ្ធិ) អ្នកអាចកំណត់តែមួយ ឬទាំងពីរក៏បាន។
៤. នៅពេលកំណត់រួច អ្នកអាចធ្វើការនាំចេញឯកសាររបស់អ្នកមកខាងក្រៅ ហើយសូមសាកល្បងបើក អ្នកនឹងឃើញលោតផ្ទាំងមួយមក សម្រាប់បញ្ចូលពាក្យសម្ងាត់ ដើម្បីបើកអាន។

Comments
3 responses to “របៀបកំណត់ពាក្យសម្ងាត់សម្រាប់ឯកសារ PDF ពេលនាំចេញពី OpenOffice.org”