អ្នកអាចទទួលបានដំណឹងភ្លាមៗពីទូរស័ព្ទ Android របស់អ្នក ខណៈពេលដែលអ្នកទុកទូរស័ព្ទអ្នកចោលនៅក្នុងផ្ទះរបស់អ្នក។ អ្នកអាចដឹងបានដូចជា ការហៅដែលខកខាន (Missed Call), សារ, និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវដំឡើងកម្មវិធី Android Notifier ទៅក្នុងកុំព្យូទ័ររបស់អ្នក ដែលអាចទាញយកបាននៅ ទីនេះ ហើយអាចដំណើរការបានទាំងនៅលើ Mac OS, Windows និង Linux បន្ទាប់មកទៀតត្រូវដំឡើងកម្មវិធី Remote Notifier នេះមួយទៀតនៅក្នុងទូរស័ព្ទ Android របស់អ្នក។ ហើយអ្នកអាចធ្វើការតភ្ជាប់ដោយប្រើ Bluetooth និង IP/WiFi ចំពោះ USB វិញមិនទាន់មានទេ។
ការដំឡើង
ពេលដំឡើងក្នុង Windows

នៅពេលដំឡើងចប់ហើយ ហើយបើកកម្មវិធីនេះ អ្នកនឹងទទួលបានផ្ទាំងបញ្ជាក់មួយមកពី Windows Firewall សូមចុច Allow Access ជាការស្រេច។

ក្រោយពីដំឡើងក្នុងកុំព្យូទ័ររបស់អ្នករួចហើយ ត្រូវដំឡើងក្នុងទូរស័ព្ទរបស់អ្នកម្ដង។ សូមចុចតំណខាងក្រោម ដើម្បីចូលទៅកាន់ទីកន្លែងដំឡើង។

ក្រោយពីដំឡើងរួច វានឹងដំណើរការដោយខ្លួនឯង

អ្នកអាចធ្វើការសាកល្បងថា តើវាមានដំណើរការភ្ជាប់មកជាមួយកុំព្យូទ័រដែរឬទេ ដោយគ្រាន់តែចុចលើជម្រើស Send test notification ដែលមាននៅក្នុងកម្មវិធី Remote Notifier លើទូរស័ព្ទរបស់អ្នក។ ពេលនោះអ្នកនឹងឃើញវាបង្ហាញដូចរូបខាងក្រោមនេះ។
លើ Windows

លើ Ubuntu

ការកែប្រែការផ្ដល់ដំណឹង
យើងអាចធ្វើការកែប្រែការផ្ដល់ដំណឹង ដូចជាការបិទឬបើកដំណឹងណាមួយ។ អ្នកអាចចូលទៅធ្វើការប្រែបាន ដោយចុចលើជម្រើស Event to notify។

អ្នកក៏អាចធ្វើការកែប្រែបាន ក្នុងកម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកដែរ។

ការកំណត់សណ្ឋាន
ក្រៅពីការកំណត់ការផ្ដល់ដំណឹងនានានោះ អ្នកអាចកំណត់សណ្ឋានរបស់កម្មវិធី Remote Notifier នៅលើទូរស័ព្ទរបស់អ្នក ដូចជា៖
ការកំណត់សេវាកម្ម

វិធី/មធ្យោបាយតភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រ

និងផ្សេងៗទៀត ដូចជា៖
- កំណត់អាសយដ្ឋាន IP
- បើកដំណើរការ WiFi ដោយស្វ័យប្រវត្តិ
- ការអ៊ីនគ្រីប ដំណឹង ដែលប្រកបដោយសុវត្ថិភាព
ព័ត៌មានបន្ថែមទៀតនោះ សូមចូលទៅកាន់៖ http://www.howtogeek.com/64617/how-to-receive-your-android-phones-alerts-on-your-desktop-computer/
Comments
339 responses to “របៀបទទួលដំណឹងពីទូរស័ព្ទ Android របស់អ្នកនៅក្នុងកុំព្យូទ័រ”