លោកអ្នកប្រាកដជាស្គាល់រួចមកហើយ នូវកម្មវិធីដែលមានឈ្មោះថា Tweet Deck ដែលយើងអាចធ្វើការប្រើប្រាស់គណនី Twitter យើងនៅក្នុងនោះ។ ហើយវាដើរនៅលើប្រព័ន្ធប្រតិបត្តិការ ដូចជា៖ Desktop, iPhone, iPad, Android, Chrome។ ហើយក៏ដើរនៅលើ Linux ផងដែរ។
តែនៅពេលថ្មីៗនេះ ឃើញមានការផ្សាយអំពីកម្មវិធី Twitter មួយនៅលើ Linux មានឈ្មោះថា “Turpial” ដែលយើងពិតជាងាយស្រួលក្នុងការប្រើប្រាស់ និង តាមដាន Twitter របស់យើងនៅក្នុងកម្មវិធីនោះ។ ហើយវាក៏បង្ហាញអក្សរយូនីកូដខ្មែរ បានយ៉ាងល្អផងដែរ។
ក្រៅពីការតាមដានព័ត៌មាននោះ យើងក៏អាចធ្វើការអាប់ឡូតរូបក៏បានដែរ, សេវាកម្មដែលអាចអាប់ឡូតចូលនោះ មានដូចជា៖ Twitpic, Twitgoo, YFrog, Plixi និងផ្សេងៗទៀត។ កម្មវិធីនេះក៏នៅមានបញ្ហាមួយចំនួនផងដែរ មិនអាចនិយាយថាល្អទាំងស្រុងឡើយ។
អ្នកអាចធ្វើការដំឡើងបានតាមរយៈ PPA៖
- sudo apt-add-repository ppa:effie-jayx/turpial
- sudo apt-get update && sudo apt-get install turpial
ប្រភព៖ http://www.omgubuntu.co.uk/2011/06/linux-twitter-app-turpial-raises-a-brood-bird-pun-here

Comments
4 responses to “Turpial កម្មវិធីតាមដាន Twitter នៅលើ Linux”