អ្នកប្រាកដជាដឹងរួចមកហើយថា យូនីកូដខ្មែរសព្វថ្ងៃនេះ មានគ្រោងក្ដារចុចពីរ ទៅ បីប្រភេទខុសៗគ្នា ដូចជារបស់ NiDA, PAN ជាដើម។ តែគេបង្កើតនេះ មិនមែនយើងមិនអាចបង្កើតបានដូចចគេទេ យើងអាច។ មានអ្នកមួយចំនួនគាត់បាន បង្កើតគ្រោងក្ដារចុចផ្ទាល់ខ្លួន ដើម្បីប្រើប្រចាំថ្ងៃ។ ការបង្កើតសម្រាប់ Windows មិនមានអ្វីពិបាកទេ គ្រាន់តែទាញយកកម្មវិធី MSKLC។ ពេលដែលយើងបើកកម្មវិធីនេះ យើងនឹងទទួលបានប្លង់ក្ដារចុចទទេមួយ គ្រាន់តែចុចលើប្រឡោះគ្រាប់ណាមួយ ហើយបញ្ចូលអក្សរដែលត្រូវស្ថិតនៅត្រង់គ្រាប់ចុចនោះ ជាការស្រេច។ ពេលធ្វើចប់ហើយ ចូលទៅបំពេញព័ត៌មានមួយចំនួន ហើយជាចុងក្រោយ គ្រាន់តែចុចនាំចេញហើយ វានឹងបង្កើតឯកសារដំឡើងសម្រាប់អ្នក។

តែនៅលើ Ubuntu ឯណេះវិញ គេមិនធ្វើដូច្នោះទេ គឺយើងត្រូវបង្កើតឯកសារមួយ ហើយឯកសារនោះទៀតគឺជាឯកសារអត្ថបទ (Plain text) ដែលអាចកែប្រែបានតាមបំណង។ ខ្ញុំសុំយក គ្រោងក្ដារចុច របស់ពូ ដាញ់ ហុង ធ្វើជាគំរូ, អ្នកអាចធ្វើការទាញយកបាននៅ ទីនេះ (ឯកសារនេះមិនមែនទ្រង់ទ្រាយទេ)។ ក្រោយពីទាញយករួច សូមទុកឯកសារនេះទៅទីកន្លែងណាមួយបណ្ដោះអាសន្នសិន។ បន្ទាប់មកសូមអនុវត្តតាមខាងក្រោម។
១. ចុច alt+f2 រួចវាយ gksu nautilus (ដើម្បីចូលទៅកែប្រែថតប្រព័ន្ធ)
២. សូមចូលទៅកាន់ File System -> /usr/share/X11/xkb/symbols ហើយចម្លងឯកសារ kh-dh ដែលបានទាញយករួចនោះ ទៅដាក់ក្នុងថតនេះ
៣. បន្ទាប់មកសូមបើកឯកសារ evdev.xml ដែលស្ថិតនៅក្នុងថត /usr/share/X11/rules
៤. បន្ទាប់ពីបើកថតនោះហើយ សូមស្វែងរកពាក្យ “Cambodia” នៅពេលនោះ អ្នកនឹងឃើញកូដមួយដុំ, កូដនោះហើយ ដែលអាចធ្វើឲ្យអ្នកប្រើគ្រោង Cambodia បាន។ ដូច្នេះដើម្បីឲ្យគ្រោងថ្មីរបស់អ្នកដើរបាននោះ គ្រាន់តែចម្លងកូដខាងក្រោមនេះ ទៅដាក់ពីក្រោមបណ្ដុំកូដរបស់ Cambodia។
<layout>
<configItem>
<name>kh-dh</name>
<shortDescription>Khm-DH</shortDescription>
<description>Cambodia DH</description>
<languageList><iso639Id>khm</iso639Id></languageList>
</configItem>
<variantList/>
</layout>
សូមមើលរូបខាងក្រោម ដើម្បីឲ្យអ្នកដាក់ឲ្យបានត្រូវកន្លែង។
ពន្យល់កូដ៖
- <name>kh-dh</name> ប្រាប់ឈ្មោះឯកសារក្នុងថត /usr/share/X11/xkb/symbols
- <shortDescription>Khm-DH</shortDescription> ជាឈ្មោះបង្ហាញនៅក្នុងរបារលើ

- <description>Cambodia DH</description> ជាឈ្មោះបង្ហាញនៅពេលរើសឈ្មោះ គ្រោងក្ដារចុច

- <languageList><iso639Id>khm<iso639Id></languageList> ប្រើសម្រាប់បញ្ជាក់ថា នេះជាគ្រោងក្ដារចុចនៃភាសាខ្មែរ
បន្ទាប់ពីថែមកូដខាងលើរួចហើយ សូមរក្សាទុកឯកសារនេះ។
៥. ក្រោយមកទៀត សូមចូលទៅកន្លែងបន្ថែមគ្រោងក្ដារចុច។ ហើយចុចលើផ្ទាំង By language។ ហើយរើសដូចរូបខាងក្រោម៖
នៅពេលនេះ អ្នកអាចប្រើគ្រោងក្ដារចុចថ្មីបានហើយ។



Comments
11 responses to “បន្ថែមគ្រោងក្ដារចុចថ្មីលើ Ubuntu”