តើអ្វីទៅជា Computer?
ពាក្យថា Computer គឺមកពីពាក្យ Compute ដែល មានន័យថា Calculate ។ Computer ត្រូវបានបង្កើតឡើងដោយបុរសជនជាតិអង់គ្លេស ម្នាក់ឈ្មោះ Charles Babbage ពីឆ្នាំ ១៧៩១-១៨៧១ ដែលកាលពីដំបូងវាគ្រាន់តែជាម៉ាស៊ីនគិតលេខមួយប៉ុណ្ណោះ ហើយមានសមត្ថភាពក្នុងការគណនាអាចប្រតិបត្ដិការក្នុងទំរង់គណិតវិទ្យា និងចេញលទ្ធផល ឬទិន្នន័យមានល្បឿនលឿនសំបើមជាងការគុណគូរដោយដៃប្រើប៊ិច និងខួរក្បាលរបស់មនុស្ស ។ ក្រោយមក Computer ត្រូវបានគេអភិវឌ្ឍន៍ឱ្យវាមានសមត្ថភាពអាចផ្ទុកទិន្នន័យ និងបញ្ចូលទិន្នន័យពីខាងក្រៅបានច្រើនសន្ធឹកសន្ធាប់ ហើយគេបានប្រើប្រាស់វាធ្វើការងារផ្សេងៗជាច្រើន ដូចជា ការងាររដ្ឋបាលក្នុងការិយាល័យ និងការគណនាដែលមានភាពសាំញ៉ាំ ឬទិន្នន័យធំៗ ដូចជាកិច្ចការសំណេរ រូបភាព តារាងកម្មវិធី និងការកំសាន្ដផងដែរ ។ មិនតែប៉ុណ្ណោះ Computer ត្រូវបានគេប្រើប្រាស់ក្នុងវិស័យសុខាភិបាល អប់រំ សិល្បៈ វិទ្យាសាស្ដ្រ និងការស្រាវជ្រាវនៅលើទីអវកាស ។
បច្ចុប្បន្ន Computer ត្រូវបានគេបែងចែកជាប្រាំប្រភេទផ្សេងៗគ្នា ៖
១-Super Computer វាអាចធ្វើការ គណនាតួលេខផ្សេងៗបានចំនួនច្រើន ហើយ ត្រូវបានគេរក្សាទុកនៅក្នុងបន្ទប់ពិសេសមួយ ។ ម៉ាស៊ីនប្រភេទនេះ មានល្បឿនលឿនជាង Microcomputer ប្រហែល ៥.០០០ដង ហើយមានតំលៃប្រហែល២០ លានដុល្លារ ។ អ្នកប្រើប្រាស់ Computer សំរាប់ Business ធម្មតាគ្មានទំនាក់ទំនងជា មួយ Super Computer ទេ ប៉ុន្ដែយើងអាចឃើញវាត្រូវបានគេប្រើប្រាស់ក្នុងវិស័យយោធា និងការបញ្ជាសព្វាវុធ, ឧតុនិយម ឬការស្រាវជ្រាវក្នុងទីអវកាស។ អ្នកគណិតវិទ្យាឈ្មោះ Gregory និង David Chudnersky បានប្រើប្រាស់ Super Computer ដើម្បីបង្ហាញពិភពលោកស្ដីពីការ កំណត់អង្កត់ផ្ចិត និងការគណនាមានរហូត ដល់ទៅ៤៨០លានខ្ទង់ ហើយបានបោះពុម្ព ចេញមានប្រវែង ៦០០ Miles
២-Mainframe Computer ជាប្រភេទ Computer ធំមួយដែលជាធម្មតាគេដាក់វានៅកន្លែងមួយដែលមានសីតុណ្ហភាព និងសំណើមសមស្របហើយវាអាចផ្ដល់ដំណើរការរាប់រយ និងអ្នកប្រើប្រាស់រាប់ពាន់នាក់ក្នុងពេលតែមួយ ។ វាមានលក្ខណៈតូចជាង និងខ្សោយជាង Super Computer ហើយវាមានតំលៃប្រហែលជា១០លានដុល្លារ ។ វាត្រូវបានគេប្រើប្រាស់នៅតាម អាកាសយានដ្ឋាន ធនាគារ ក្រុមហ៊ុនធានា រ៉ាប់រងធំៗ ក្រុមហ៊ុនគណនេយ្យធំៗ
សន្ដិសុខសង្គម ។ វាអាចមានទំនាក់ទំនងដោយឆ្លង កាត់ Workstation ជាមួយ Mainframe Computer ។
៣-Mini Computer វាជា Computer ថ្នាក់កណ្ដាលមួយដែលមានលក្ខណៈដូចជា Workstation ដែរ វាត្រូវបានគេភ្ជាប់គ្នា ដោយប្រព័ន្ធ Network ឬ Terminals សំរាប់ អ្នកប្រើប្រាស់រាប់រយនាក់ ។ វាមានតំលៃ ប្រហែលពី ២០.០០០ដុល្លារ ទៅ២៥.០០០ ដុល្លារ ។ វាត្រូវបានគេរៀបជាថ្នាក់ៗ ជាមួយ នឹងប្រភេទ Computer ផ្សេងទៀត ។ នៅពេលគេរៀប Mini Computer មួយក្នុងកំរិតខ្ពស់ គេហៅថា Super Mini Computer ដែលវាមានអានុភាពប្រហាក់ប្រហែល Mainframe Computer ។ កាលពីមុនវាត្រូវបានគេប្រើនៅក្នុងក្រុមហ៊ុនធុនមធ្យម ឬអគារធំៗ ជាទូទៅប្រើក្នុង Accounting ឬ Design ហើយនិងឧស្សាហកម្ម ។ Mini Computer វាមានប្រយោជន៍យ៉ាងខ្លាំងក្នុង ការក្លាយទៅជា Server ។ Server គឺជា Centrol Computer មួយដែលផ្ទុកនូវកម្មវិធីជាច្រើនសំរាប់បំរើឱ្យ PC(Personal Computer) និង Workstation ឬ Terminal ដែលគេនិយមហៅថា Client ។
៤-Micro Computer វាគឺជា Computer ដែលត្រូវបានគេបង្កើតឡើងសំរាប់ប្រើ ប្រាស់ចំពោះមនុស្សម្នាក់ក្នុងពេលតែមួយ។ ចំណែក Super Computer , Mainframe Computer , Mini Computer ជាប្រភេទ Computer ដែលគេអាចប្រើប្រាស់បានច្រើនគ្នាក្នុងពេលតែមួយ ។ វាប្រើ Microprocessor (CPU) តែមួយគត់សំរាប់ដោះស្រាយបញ្ហាវាជាប្រព័ន្ធ Computer ដែលដាច់ដោយឡែកពីគេដោយមិនពឹងពាក់លើប្រភពចែកចាយព័ត៌មានដ៏ធំសម្បើមដូច MainFrame Computer ទេ។ វាមានទំហំតូចល្មមងាយ លើកដាក់យកទៅតាមខ្លួនបាន ។
៥-MicroController Computer វាជា ប្រភេទ Computer ដែលអាចដាក់ក្នុងហោប៉ៅ ឬខោបាន ។ វាជាប្រភេទ Computer តូចៗ ដែលមិនមានល្បឿនលឿនទេ គេប្រើវាសំរាប់ការកំសាន្ដ ផ្សេងៗ ឬការងារដែលមាន ទិន្នន័យតិចតួច ។
យើងកំពុងសម្លឹងមើលថាតើ អ្នកស្ថាបនិកខាងកុំព្យូទ័រ នឹងបង្កើតកុំព្យូទ័រជំនាន់ទី ៦ នៅពេលណាទៅ? ។ តើមានអ្វីប្លែកនឹង ល្បឿនលឿនយ៉ាងទៅ
សូមចុចទីនេះ ដើម្បីមើលរូបក្រាហ្វិក៖ ការវិឌ្ឍនៃកុំព្យូទ័រ ៕





Comments
292 responses to “ប្រវតិ្តការបង្កើតកុំព្យូទ័រលើកដំបូង និងប្រភេទនៃកុំព្យូទ័រ”