M$ Word ដូចឆ្គួតអញ្ចឹង កំពុងតែវាយអត្ថបទសុខៗ ស្រាប់តែលោតសារមកថា ឯកសារមានបញ្ហា ហើយវាបិទឯកសារនោះបាត់ ។ នេះគឺជាបញ្ហាមួយដែលតែងតែកើតឡើងជាញឹកញាប់ចំពោះអ្នកប្រើ វីនដូ Xp និង M$ Word Xp ២០០៣ ឬ ២០០៧ ។
ដើម្បីដោះស្រាយបញ្ហានេះ មិនមែនជាការពិបាកនោះទេ លោកអ្នកគ្រាប់តែធ្វើដូចខាងក្រោម ៖
១.បើក Window Explorer ហើយទៅកាន់ទីតាំង C:\Program Files\Khmer Unicode 2.0.1
២.ចម្លងឯកសារដែលមានឈ្មោះថា usp10.dll
៣.ចូលទៅកាន់ C:\Program files\Common Files\Microsoft Shared\Office10 ឬ Office11 ឬ Office12
៤.បិទភ្ជាប់ឯកសារដែលបានចម្លង
៥.ចុច Yes ដើម្បីសរសេរជាន់លើឯកសារចាស់
៦.បញ្ចប់
*ចំណាំ៖ Office10 ប្រសិនបើលោកអ្នកប្រើ M$ Word Xp, Office11 សម្រាប់ M$ Word ២០០៣ Office12 សម្រាប់ M$ Word ២០០៧ ។
ប្រភពដើម៖ ដោយសារតែគេហទំព័រ iKhmer.info នឹងត្រូវផ្លាស់ប្ដូររូបរាង និងប្រព័ន្ធទាំងមូលនោះ ដូច្នេះលោក អេង វណ្ណៈ បានស្នើឲ្យខ្ញុំយកអត្ថបទពីទីនោះ មកដាក់ក្នុងទីនេះ ដើម្បីទុកជាអត្ថបទយោងនិងមានប្រយោជន៍ ទៅថ្ងៃខាងមុខ។
Comments
281 responses to “របៀបដោះស្រាយការគាំង M$ Office ជាមួយយូនីកូដខ្មែរ”