លោកអ្នកធ្លាប់បានដឹងនឹងយល់យ៉ាងច្បាស់ពីបញ្ហា រង់ចាំ តើលោកអ្នកត្រូវរង់ចាំដល់ពេលណា ខណ:ពេលដែលលោកអ្នកកំពុងទាញយកឯកសារមួយដ៏ធំ ឬលោកអ្នកកំពុងដាក់ឯកសារទៅលើគេហទំព័រ។ ឲ
ថ្ងៃនេះខ្ញុំសូមលើកយកដំណោះស្រាយងាយៗមួយគឺមិនតម្រូវឲ្យលោកអ្នកលំបាកនោះឡើយ គឺលោកអ្នកអាចគេងលក់ ឬសម្រាប់បានយ៉ាងស្រួលដោយពុំចាំបាច់រង់ចាំ រហូតដល់ការទាញយក ឬដាក់ចូលនូវឯកសារទាំងនោះទៀតឡើយ គឺការកំណត់ពេលវេលាបិទកុំព្យូទ័រដោយស្វ័យប្រវត្តិនៅក្នុងប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ (Ubuntu)។
វិធីកំណត់ពេលវេលាឲ្យកុំព្យូទ័ររបស់លោកអ្នកបិទដោយខ្លួនឯងនៅក្នុងប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូគឺ :
1.ចូលទៅកាន់ Application រួចចូលទៅកាន់ ស្ថានីយ៍បញ្ជា (Terminal) រួចវាយឃ្លាបញ្ជាដូចខាងក្រោម:
ការបិទភ្លាមៗ
sudo shutdown -h now (ប្រើឈ្មោះជាម្ចាស់ កំណត់ការដំណើរការ គាំងរលត់ ឥឡូវ)
ការបិទកំណត់នាទី
sudo shutdown -h (Minute) (ប្រើឈ្មោះជាម្ចាស់ កំណត់ការដំណើរការ គាំងរលត់ នៅក្នុងរយ:ពេល (Minute) ទៀត)
ការបិទបើកភ្លាមៗ
sudo shutdown -r now (ប្រើឈ្មោះជាម្ចាស់ កំណត់ការដំណើរការ គាំងរលត់ហើយបើកឡើងវិញ ឥឡូវ)
ការបិទបើកកំណត់នាទី
sudo shutdown -r (Minute) (ប្រើឈ្មោះជាម្ចាស់ កំណត់ការដំណើរការ គាំងរលត់ហើយបើកឡើងវិញ នៅក្នុងរយ:ពេល (Minute) ទៀត)
សូមបញ្ជាក់ថា រាល់ការបញ្ជារយ:ពេលបិទឬបិទបើកដោយខ្លួនឯង គឺលោកអ្នកត្រូវតែកំណត់វាជានាទី។
ឧទាហរណ៍៖ ១ម៉ោង = ៦០នាទី នាំឲ្យ (Minute) = ៦០
សូមរីករាយជាមួយវិធីខាងលើវានឹងអាចធ្វើឲ្យលោកអ្នកកាន់តែស្រួលជាមួយវា។

Comments
3 responses to “កំណត់រយ:ពេលបិទនិងបិទបើកស្វ័យប្រវត្តិនៅក្នុងប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ”