XML មកពីពាក្យថា eXtensible Markup Language ។ XML ប្រើសំរាប់រក្សាទុកទិន្នន័យ និង ធ្វើការជាមួយកម្មវិធីផ្សេងៗទៀត ដើម្បីសម្រួលក្នុងការបញ្ចូល ទិន្នន័យ និងរក្សាទុកទិន្នន័យ XML ក៏ជាប្រភេទ markup language ដូច HTML ដែរ ហើយគេច្រើនប្រើវាសំរាប់ទាញយក ទិន្នន័យប៉ុន្តែ មិនបង្ហាញទិន្នន័យដូច HTML ទេ ។ ជាមួយគ្នានេះដែរ XML ប្រើប្រាស់ជាមួយភាសា (Programming Language) ជាច្រើនដូចជា PHP, VB.NET, ActionScript ជាដើម ។
ដើម្បីងាយស្រួលក្នុងការសិក្សា XML យើងត្រូវមានចំណេះដឹងពី HTML និង JavaScript ជាមុនសិន ។ ក្រៅពីនេះ យើងក៏ត្រូវចេះខ្លះៗពី របៀបប្រើកម្មវិធី (Tools) មួយចំនួនទៀតដែល ចាំបាច់សម្រាប់សរសេរ XML ដូចជា notepad, wordpad, EmEditor, webuilder, Adobe Dreamweaver, Netbeans, EditiX XML Editor ។
មូលដ្ឋានគ្រឹះនៃ XML
នៅក្នុង XML ត្រូវអោយយើងបង្កើត Tag ដោយខ្លួនឯង មិនដូចភាសា HTML ដែល មាន Tag ស្រាប់ ។ ខាងក្រោមនេះជាទំរង់របស់ XML tree
XML documents use a self-describing and simple syntax:
<?xml version=”1.0″ encoding=”ISO-8859-1″?>
<note>
<to>Tove</to>
<from>Jani</from>
<heading>Reminder</heading>
<body>Don’t forget me this weekend!</body>
</note>
Comments
330 responses to “ស្វែងយល់ពី XML?”