អ្នកប្រើ Linux ទូទៅតែងតែស្គាល់ថាអ្វីទៅជា GIMP។ GIMP គឺជាកម្មវិធីរចនារូបដូចទៅនឹង Photoshop ដែរតែមានលក្ខណៈពិសេសតិចជាង Photoshop ។ ជាធម្មតាពេលយើងបើកកម្មវិធី GIMP ម្ដងម្ដងៗ យើងតែងតែទទួលបានផ្ទាំងដល់ទៅ៣៖
- ផ្ទាំងឧបករណ៍ប្រើប្រាស់ (Tools Box)
- ផ្ទាំងបង្ហាញរូប
- ផ្ទាំងស្រទាប់និងផ្សេងៗ (Layer Box)

ហើយមានភាពរញ៉េរញ៉ៃបន្តិចដែរ នៅពេលវានៅដាច់ពីគ្នាដូច្នេះនោះ។ បើតាមគេហទំព័រ Web Upd8 បានដាក់ផ្សាយអំពី ស្គ្រីប មួយដែលមានឈ្មោះថា GIMPBox ដែលស្គ្រីបនោះអាចធ្វើឲ្យផ្ទាំងនៃ GIMP នានានៅជាប់គ្នាតែមួយ ដូចយើងឃើញស្រាប់នៅក្នុង Photoshop ជាដើម។

ស្គ្រីបមួយនេះមានបញ្ហាមួយចំនួន សូមអានចំណុចខាងក្រោម៖
- នៅពេលដំណើរការ GIMPBox នឹងត្រូវពន្យាពេលក្នុងរយៈពេលខ្លីមួយ (ប្រហែល ១ ទៅ ២នាទី) ដើម្បីបម្លែង GIMP ឲ្យមានផ្ទាំងនានានៅជាប់គ្នា។
- បើអ្នកប្រើ Unity និង AppMenu (ម៉ឺនុយសកល) នោះម៉ឺនុយរបស់ GIMP នឹងមិនបង្ហាញនៅរបារខាងលើទេ។ តែអ្នកអាចប្រើម៉ឺនុយ GIMP បានហើយចុចចង្អុលស្ដាំទៅលើផ្ទាំង GIMP ឬ ដំណើរការ GIMPBox ជាមួយនឹងពាក្យបញ្ជាពិសេសមួយ (មើលខាងក្រោម)។ តែក៏មិនបង្ហាញជាលក្ខណៈម៉ឺនុយសកលដែរ។
- អ្នកមិនអាចបើករូបច្រើនដោយចុចចង្អុលស្ដាំដើម្បី បើកជាមួយ GIMP ទេ។
- GIMPBox មិនដំណើរការក្ដារចុចផ្លូវកាត់ដើមឡើយ។ ដើម្បីឲ្យដំនើរការបាននោះ អ្នកចាំបាច់ត្រូវចុច Tab ជាមុនសិន បន្ទាប់មកទើបអាចប្រើក្ដារចុចផ្លូវកាត់បាន។ Tab នេះប្រើបានតែម្ដងៗប៉ុណ្ណោះ។
- មិនដើរនៅក្នុង GNOME3 ឡើយ
ទាំងនេះជាបញ្ហាមួយចំនួនដែលអ្នកត្រូវដឹង បើអ្នកគិតថា មិនអីទេ សូមអនុវត្តតាមពាក្យបញ្ជាខាងក្រោម ដើម្បីដំឡើង។
១. ដំឡើងស្គ្រីប GIMPBox
sudo apt-get install python-wnck sudo wget http://gimpbox.googlecode.com/hg/gimpbox.py -O /usr/local/bin/gimpbox sudo chmod +x /usr/local/bin/gimpbox
២. កែម៉ឺនុយ GIMP ដើម្បីឲ្យដំណើរ GIMPBox ជំនួស GIMP៖
ស្វែងរក “Main Menu” នៅក្នុង Dash (របស់ Unity Ubuntu 11.04) តែបើនៅក្នុង GNOME ធម្មតាសូមចុចចង្អុលស្ដាំនៅលើម៉ឺនុយរួចរើសយក “Edit Menus”។ ចុចលើក្រុម “Graphics” រើសយក “GIMP Image Editor” ចុចលើ Properties ហើយ៖
ក) បើអ្នកមិនប្រើ Unity ជាមួយនឹង AppMenu (global menu) ទេ, សូមជំនួស “gimp-2.6 %U” ជាមួយនឹង “gimpbox %U”
ខ) ប្រសិនបើអ្នកប្រើ Unity ជាមួយ AppMenu (global menu) , សូមជំនួស “gimp-2.6 %U” ជាមួយ “env UBUNTU_MENUPROXY= gimpbox %U”
ប្រភពដើម៖ http://www.webupd8.org/2011/06/gimpbox-get-single-window-mode-in.html
Comments
21 responses to “GIMPBox រក្សាផ្ទាំងនានារបស់ Gimp ឲ្យនៅជាប់គ្នា”