កាលពីលើកមុន ខ្ញុំបាទបានបង្ហាញពីកម្មវិធី Transmageddon Video Transcoder ម្តងរួចមកហើយដែលកម្មវិធីនោះសម្រាប់បំលែងឯកសារវីដេអូនៅក្នុង Ubuntu ។ បន្តមកទៀតនេះ ខ្ញុំបាទសូមបង្ហាញកម្មវិធីមួយទៀតដែលមានឈ្មោះ WinFF ។ WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform) សម្រាប់ប្រើក្នុងការថតសម្លេង និងបំលែងឯកសារវីដេអូទៀតផង ។ មិនតែប៉ុណ្ណោះ WinFF ផ្តល់លក្ខណៈងាយស្រួលក្នុងបំលែងដោយវាគាំទ្រឯកសារវីដេអូ និងសម្លេងបានច្រើនផងដែរ ។
ខាងក្រោមនេះជាលក្ខណៈពិសេសនៃកម្មវិធី WinFF
- WinFF គឺជាកម្មវិធីដែលផ្តល់ដោយឥតគិតថ្លៃ (Open Source), ហើយដំណើរការបានច្រើនប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទៀតផង (Cross-platform)
- WinFF មានpackages សម្រាប់ Debian, Ubuntu និង Redhat
- អាចបំលែងបានច្រើនឯកសារក្នុងពេលតែមួយ
- អាចបំលែងឯកសារវីដេអូទៅជាឯកសារសម្លេង
- ងាយស្រួលកំណត់ frame size, frame rate មុនពេលបំលែង
- អាចគាំទ្រភាសាបានជាង ១០ភាសា
នេះជារូបរាងរបស់ WinFF
របៀបដំឡើង WinFF នៅក្នុង Ubuntu 11.04
ដំបូងចូល Applications => Ubuntu Software Center
រួចសរសេរថា WinFF
រួចចុច Install ដើម្បីដំឡើងកម្មវិធីនេះ
បន្ទាប់មករង់ចាំការដំឡើងបញ្ចប់ហើយ សូមចូលទៅបើកកម្មវិធី
Applications => Sound & Video => WinFF
Add ដើម្បីទាញយក Video មកបំលែង
Clear ដើម្បីលុប Video មិនចង់បំលែង
Play ដើម្បីលេង Video
Preview ដើម្បីមើលជាមុន
Convert ដើម្បីបំលែង
Option ដើម្បីជ្រើសរើសការកំណត់ផ្សេងៗ



Comments
5 responses to “ដំឡើង WinFF សម្រាប់បំលែងវីដេអូនៅក្នុង Ubuntu 11.04”