
មានកម្មវិធីរុករកអ៊ីនធើណិតជាច្រើនដែលដាក់ដំណើរនៅក្នុង iOS ដូចជា៖ Opera Mini, SkyFire, Atomic និងផ្សេងៗទៀត។ ក្នុងកម្មវិធីទាំងនេះអ្នកអាចរើសយកមួយធ្វើជាកម្មវិធីលំនាំដើម (Default) ក្នុងការរុករកអ៊ីនធើណិតរបស់អ្នកបាន នោះគឺកម្មវិធី Browser Changer សម្រាប់ iOS ដែលបាន Jailbreak រួច។ អ្នកអាចស្វែងរកបាននៅក្នុង Cydia។
ក្រោយពីដំឡើងរួចហើយសូមចូលទៅក្នុងកន្លែងកំណត់ (Settings) របស់អ្នក បន្ទាប់មករំកិលចុះក្រោមទាល់តែឃើញ “Browser Changer”

គ្រាន់តែចុចត្រឡប់ទៅជា On ហើយរើសចុចលើ Selected Browser ដើម្បីរើសកម្មវិធី

នៅពេលនោះអ្នកនឹងទទួលបានបញ្ជីមួយដែលផ្ទុកទៅដោយឈ្មោះកម្មវិធីរុករកអ៊ីនធើណិតជាច្រើន, សូមរើសយកកម្មវិធីមួយ (សូមប្រាកដថា កម្មវិធីដែលអ្នករើសនោះ បានដំឡើងរួចហើយ)។


រូបភាព (Image): How-To Geek
ប្រភពដើម៖ http://www.howtogeek.com/65773/how-to-change-the-default-web-browser-in-ios/
Comments
9 responses to “របៀបប្ដូរកម្មវិធីរុករកអ៊ីនធើណិតលំនាំដើមនៅក្នុង iOS”