
ជាទូទៅការដំឡើង Ubuntu តែងតែត្រូវបានណែនាំឲ្យដំឡើងក្រោយ OS មួយចំនួន (ដូចជា៖ Windows)។ ព្រោះ Ubuntu មាន Boot Loader មួយដែលពេលបើកកុំព្យូទ័រមក អនុញ្ញាតឲ្យរើស OS ណាមួយដែលយើងចង់ប្រើ, Boot Loader នោះមានឈ្មោះថា GRUB។ ឧទាហរណ៍ ៖ ដំឡើង Windows ស្រាប់តែបាត់ Ubuntu មិនដឹងជាបាត់ទៅណា នេះគឺដោយសារតែវាមានបញ្ហាជាមួយ Boot Loader ព្រោះ Windows បានជំនួស Boot Loader របស់ខ្លួនទៅលើរបស់ Ubuntu។ ដូច្នេះដើម្បីដោះស្រាយនោះ មានវិធី មួយចំនួន ក៏ប៉ុន្តែវាពិបាកនឹងធ្វើ, តែកាលពីពេលថ្មីៗនេះ គេហទំព័រ Web Upd8 បានផ្សាយនូវកម្មវិធី មួយដែលមានឈ្មោះថា Boot Repair ដែលយើងងាយស្រួលក្នុងការជួសជុល Boot Loader របស់ Ubuntu។
ដំណោះស្រាយមួយចំនួនយើងត្រូវការប្រើពាក្យបញ្ជា (Command Line) នៅក្នុងស្ថានីយបញ្ជា (Terminal)។ តែកម្មវិធី Boot-Repair គឺជាកម្មវិធីមានរូបរាង (GUI) ដែលយើងងាយស្រួលក្នុងការធ្វើ។ តែក្នុងមានជម្រើសកម្រិតខ្ពស់ (Advanced Option) មួយចំនួនផងដែរសម្រាប់ឲ្យអ្នកកំណត់ Partition ច្បាស់លាស់ដើម្បីដំឡើង Purge និង ដំឡើង GRUB ឡើងវិញ។ ហើយយើងក៏អាចធ្វើការរើសយក OS លំនាំដើម បានផងដែរ។
ដើម្បីប្រើ Boot-Repair យើងចាំបាច់ត្រូវប្រើវាតាម Live CD ឬក៏តាម Flash ក៏បាន។ ដូច្នេះសូម Boot ពី Live CD ឬ Flash បន្ទាប់មកដំឡើង Boot-Repair ដោយប្រើពាក្យបញ្ជាខាងក្រោម (អ្នកអាចដំឡើងកម្មវិធីនេះបាននៅក្នុង Live CD ឬ Flash របស់អ្នក)៖
sudo add-apt-repository ppa:yannubuntu/boot-repair sudo apt-get update sudo apt-get install boot-repair-ubuntu
ក្រោយពីដំឡើងរួចសូមបើកកម្មវិធីពី Dash (សម្រាប់ Ubuntu 11.04) តែបើអ្នកប្រើ Ubuntu 10.04 ឬ Ubuntu 10.10 សូមចុច៖ System -> Administration -> Boot Repair។ កម្មវិធីនេះអាចប្រើនៅលើ Ubuntu 10.04, 10.10 និង 11.04។
ប្រភពដើម៖ http://www.webupd8.org/2011/06/boot-repair-fix-ubuntu-boot-issues.html
Comments
307 responses to “Boot-Repair ជួយជួសជុល Boot Loader របស់ Ubuntu ក្រោយពីដំឡើង OS ផ្សេងមួយទៀត”