
Google បានដាក់ចេញឲ្យប្រើនៅលក្ខណៈពិសេសថ្មីមួយទៀតរបស់ខ្លួនគឺ Google Voice Search (ការស្វែងរកតាម Google ដោយប្រើសម្លេង)។ គ្រាន់តែចុចប៊ូតុងមីក្រូហ្វូនស្ថិតនៅខាងស្ដាំប្រអប់ស្វែងរក ហើយនិយាយនូវពាក្យដែលអ្នកចង់ស្វែងរក នោះ Google នឹងធ្វើការបម្លែងសម្លេងរបស់អ្នកទៅជាពាក្យ ហើយស្វែងរកជូនអ្នកបានភ្លាមៗតែម្ដង។ លក្ខណៈពិសេសនេះមានរូចហើយនៅលើប្រព័ន្ធ Android ដូច្នេះ Google ក៏បានបង្កើតឲ្យមាននៅលើ Desktop ផងដែរ។ យើងអាចប្រើបានតែនៅក្នុងកម្មវិធី Google Chrome ប៉ុណ្ណោះ។
Google នឹងដាក់ឲ្យប្រើសម្រាប់អ្នកប្រើប្រាស់ Google Chrome ទាំងអស់គ្នានៅចុងសប្ដាហ៍នេះ។ ក៏ប៉ុន្តែបើអ្នកមិនអាចរង់ចាំបានទេនោះ សូម
- សូមភ្ជាប់ចូល (Login) គណនី Gmail របស់អ្នក
- ចូលទៅក្នុងទំព័រ http://www.google.com/experimental/
- ស្វែងរក Voice Search (ដែលមានទីតាំងនៅលើគេស្រាប់)
- បន្ទាប់មកសូមចុច Join this experiment
- ដើម្បីសាកល្បង សូមចូលទៅកាន់ Google ជាភាសាអង់គ្លេស
Comments
10 responses to “សាកល្បង Google Voice Search ជាមួយគ្នា”