MonoDevelop គឺជា Integrated Development Environment (IDE) កម្មវិធីសម្រាប់សរសេរកូដភាសា C# (អានថា ស៊ីសាប) ដោយប្រើ .NET (.NET Framework) ។ MonoDevelop អនុញ្ញាតអោយអភិវឌ្ឍន៍កម្មវិធីអាចសរសេរកូដបានយ៉ាងរហ័សជាមួយភាសា C#, ASP.NET Web Application ដែលអាចដំណើរការបាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Linux, Windows និង Mac OSX ។ មិនតែប៉ុណ្ណោះ MonoDevelop បានផ្តល់អោយអភិវឌ្ឍន៍កម្មវិធីអាចបង្កើត Port របស់ .NET Application ដោយប្រើ Visual Studio នៅក្នុងលីនុច អាចអោយយកទៅប្រើគ្រប់ប្រតិបត្តិការទាំងអស់ ។
លក្ខណៈពិសេសៗរបស់ MonoDevelop
- អាចដំណើរការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Linx, Windows និង Mac OSX
- ផ្តល់លក្ខណៈ សរសេរកូដយ៉ាងស្រួល ដោយមានគំរូកូដស្រាប់ៗ
- អាចដំណើរការភាសាបានដូចជា C#, Visual Basic, C/C++, Vala
- អាចប្រើជា Integrated Debugger អាចប្រើ Debugging Mono
- ប្រើប្រាស់ GTK# Visual Designer ងាយស្រួលបង្កើត GTK# Applications
- អាចសរសេរកូដជាមួយភាសា ASP.NET ដោយប្រើជាមួយ Mono Web Server មិនចាំប្រើ IIS ទេ
- នឹងមានលក្ខណៈថ្មីៗទៀត
យើងអាចប្រើកម្មវិធី MonoDevelop ដោយមឥតគិតថ្លៃ ហើយប្រើបានគ្រប់ប្រតិបត្តិការទៀត ។
អាចទាញកកម្មវិធីតាមគេហទំព័រ http://monodevelop.com/Download
រូបរាងរបស់ MonDevelop នៅក្នុង Mac OSX
រូបរាងរបស់ MonDevelop នៅក្នុង Windows 7




Comments
340 responses to “តើអ្វីជា MonoDevelop?”