ជាទូទៅនៅពេលដែលយើងចុច Caps Lock, Num lock និង Scroll lock វាបង្ហាញផ្ទាំងប្រាប់ថាបើកឬក៏បិទ នៅក្នុង Laptop ដោយប្រើ Windows ។ ចំពោះនៅក្នុង Ubuntu 11.04 វិញគឺត្រូវដំឡើងបន្ថែមនៅ Keylock Application Indicator ។
ដើម្បីដំឡើង Keylock Applicaiton Indicator គឺត្រូវដំឡើងតាម Terminal
ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T
រួចវាយកូដដូចខាងក្រោមនេះ
sudo add-apt-repository ppa:tsbarnes/indicator-keylock
sudo apt-get update
sudo apt-get install indicator-keylock
រួចសូមរង់ចាំការដំឡើងបញ្ចប់
នៅពេលយើងចុច Caps-Lock, Num-Lock វានិងបង្ហាញដូចខាងក្រោមនេះ

Comments
9 responses to “បន្ថែម Keylock Application Indicator នៅក្នុង Ubuntu 11.04”