Ubuntu Tweak គឺជាឧបករណ៍ប្រព័ន្ធ (System Tool) ដែលអាចឲ្យយើងធ្វើការគ្រប់គ្រង កែសម្រួល Ubuntu របស់យើងបានតាមបំណងរបស់យើង។ Ubunu Tweak អាចគ្រប់គ្រង កែសម្រួល រួមផ្សំនិងឧបករណ៍តូចៗផ្សេងៗទៀតដូចជា៖
- មជ្ឈមណ្ឌលកម្មវិធី (Application Center)
- ឧបករណ៍សម្អាតកញ្ចប់កម្មវិធី (Package Cleaner)
- មជ្ឈមណ្ឌលប្រភព (Source Center)
- ឧបករណ៍កែប្រែប្រភព (Source Editor)
- ឧបករណ៍គ្រប់គ្រងការអាប់ដេត (Update Manager)
- ការកំណត់ការភ្ជាប់ចូល (Login Setting)
- ការគ្រប់គ្រង Session (Session Control)
- ការកំណត់ Compiz (លុះត្រាអ្នកបានដំឡើង Compiz សិនទើបមានជម្រើសនេះ)
- ការកំណត់រូបតំណាងលើអេក្រង់ខាងមុខ (Desktop Icon Setting)
- ការសង្គ្រោះឯកសារនៅលើអេក្រង់ខាងមុខ (Desktop Recovery)
- ការកំណត់ GNOME
- ការកំណត់ការគ្រប់គ្រងផ្ទាំងវីនដូ (Window Manager Setting)
- ទីតាំងថតឯកសារលំនាំដើម (Default Folder Locations)
- គ្រប់គ្រង Script (នៅក្នុង Nautilus)
- គ្រប់គ្រងឯកសារគំរូ (Mange Template)
- ពាក្យបញ្ជាផ្លូវកាត់ (Shortcut Command)
- លម្អិតអំពីកុំព្យូទ័រ (Computer Detail)
- ឧបករណ៍គ្រប់គ្រងប្រភេទឯកសារ (File Type Manager)
- ការកំណត់ Nautilus
- ការកំណត់ការគ្រប់គ្រងថាមពល (Power Manager Setting)
- Secure Related
- ព្រមទាំងឧបករណ៍ជាច្រើនផ្សេងៗទៀត ដែលនឹងមាននៅពេលខាងមុខ

អាជ្ញាប័ណ្ណ
Ubuntu Tweak គឺជាកម្មវិធីឥតគិតថ្លស ដែលអ្នកអាចធ្វើការចែកចាយ ឬ កែសម្រួលវា ស្ថិតនៅក្រោមលក្ខខណ្ឌ GNU General Public License ដែលត្រូវបានផ្សាយដោយ Free Software Foundation។
ទាញយក
អ្នកអាចធ្វើការទាញយកកម្មវិធីនេះបាននៅ៖ http://ubuntu-tweak.com/

Comments
14 responses to “Ubuntu Tweak ជួយសម្រាប់ដល់ការគ្រប់គ្រង់ Ubuntu របស់អ្នកបានមួយផ្នែក”