Microsoft បានបកប្រែកញ្ជាប់ Microsoft Office 2010 ភាសាខ្មែរជាផ្លូវការហើយ ៖
ការណែនាំសម្រាប់ការប្រើប្រាស់:
ដើម្បីប្ទូរអ៊ីនធឺហ្វេសអ្នកប្រើប្រាស់ជាភាសានៃMicrosoft Office Language Interface Pack 2010– ភាសាខ្មែរ សូមអនុវត្តតាមជំហានទាំងនេះ:
បើកដំណើរការ ចំណង់ចំណូលចិត្តភាសា Microsoft Office 2010 ពី ចាប់ផ្ដើម\កម្មវិធីទាំងអស់\Microsoft Office\ ឧបករណ៍របស់ Microsoft Office ម៉ឺនុយ។
- ខាងក្រោមនៃ ជ្រើសរើសការបង្ហាញនិងភាសាជំនួយហើយខាងក្រោមនៃ បង្ហាញភាសា ជ្រើសភាសាដែលត្រូវការ រួចចុចនៅលើប៊ូតុង កំណត់ជាលំនាំដើម។
- ខាងក្រោមនៃ ជ្រើសរើសភាសាកែសម្រួលជ្រើសរើសភាសាដែលត្រូវការ ហើយចុចនៅលើប៊ូតុង កំណត់ជាលំនាំដើម។
- ចុចលើប៊ូតុង យល់ព្រម។
ការកំណត់ភាសាដែលអ្នកបានជ្រើសរើសនឹងមានប្រសិទ្ធភាព នៅពេលចាប់ផ្ដើមកម្មវិធី Office របស់អ្នកពេលក្រោយ។
កំណត់សម្គាល់: ជំនួយ មិនអាចប្តូរភាសានៃ Microsoft Office Language Interface Pack 2010– ភាសាខ្មែរ បានទេ។ ជំនួយនឹងនៅតែបង្ហាញជាភាសាដែលបានដំឡើងកាលពីដំបូង។
តែងតែកំណត់ជំនួយការបង្ហាញរបស់អ្នកនៅក្នុងបញ្ជីទម្លាក់ជាភាសាមូលដ្ឋាន។
ដើម្បីដំឡើងការទទួលពីប្រព័ន្ធនេះ:
- ទាញយកឯកសារ LanguageInterfacePack.exe ពីប្រព័ន្ធដោយចុចលើតំណខាងក្រោមអត្ថបទ ហើយរក្សាទុកឯកសារក្នុងថាសរឹងរបស់អ្នក។
- ចុចពីរដងលើ LanguageInterfacePack.exe ឯកសារកម្មវិធីនៅក្នុងថាសរឹងរបស់អ្នកចាប់ផ្ដើមការដំឡើងកម្មវិធី។
- អនុវត្តតាមការណែនាំនៅលើអេក្រង់ដើម្បីបញ្ចប់ការដំឡើង។
- ពេលដំឡើងរួចឯកសារ អានខ្ញុំ សម្រាប់កញ្ចប់អ៊ីនធឺហ្វេសភាសា Microsoft Office 2010 អាចត្រូវបានរកឃើញនៅឯ C:\Program Files\Common Files\microsoft shared\OFFICE14\LCID\LIPread.htm
- ការដំឡើងជំនាន់នៃ Office 2007 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2007 ឬ ការដំឡើងជំនាន់នៃជំនាន់មុន Office 2010 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2010 មិនត្រូវបានគាំទ្រទេ។ ប្រសិនបើអ្នកចង់ដំឡើងជំនាន់នៃការដំឡើងមូលដ្ឋាននៃ Office 2007 របស់អ្នកទៅជា Office 2010 ដែលមានកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2010 អ្នកគួរតែ:
- ដោះការដំឡើង Office 2007 Language Interface Pack
- ចាប់ផ្តើមការដំឡើង Office 2010 ហើយជ្រើសរើសជម្រើសនៃការដំឡើងជំនាន់។
- ពេលដំឡើង Office 2010 រួច សូមដំឡើងនិងរៀបចំ Office 2010 Language Interface Pack
ចំណុចសំខាន់ៗ
Microsoft Office Language Interface Pack 2010 – ភាសាខ្មែរ ផ្ដល់អ៊ីនធឺហ្វេសអ្នកប្រើប្រាស់ ជាភាសាខ្មែរ សម្រាប់:
- Microsoft Office Excel 2010
- Microsoft Office OneNote 2010
- Microsoft Office Outlook 2010
- Microsoft Office PowerPoint 2010
- Microsoft Office Word 2010
តម្រូវការសម្រាប់ប្រព័ន្ធប្រត្តិបត្តិការ
- ការទ្រទ្រង់ប្រព័ន្ធប្រត្តិបត្តិការៈ Windows 7
- ត្រូវការ Software: ជំនាន់ភាសាខ្មែរណាមួយនៃកញ្ចប់ Microsoft Office 2010 ដែលមានដូចជា Excel, OneNote, Outlook, PowerPoint ឬ Word។
- តម្រូវការទំហំថាស: ត្រូវការ 20 មេកាបៃ (ម.ប) បន្ថែមពីលើទំហំថាសរឹងប្រើដោយកម្មវិធី Office 2010 ដែលបានដំឡើងបច្ចុប្បន្ន។
- គុណភាពបង្ហាញអេក្រង់: Microsoft អនុសាសន៍ថាអ្នកប្រើត្រូវកំណត់គុណភាពបង្ហាញអេក្រង់អប្បបរមាស្មើនឹង 1280 x 1024 ឬ 1280 x 800។
ទាញយក៖


