តើអ្នកចង់ចាក់ចម្រៀង វីដេអូ ដែលអ្នកចូលចិត្តនៅលើ Desktop ដែរ? ចម្លើយ យើងអាចប្រើកម្មវិធីមួយគឺ My Movie Desktop ។
My Movie Desktop គឺជាកម្មវិធីសម្រាប់ធ្វើការចាក់ចម្រៀង វីដេអូនៅលើ Desktop បានយ៉ាងងាយស្រួល ។
លក្ខណៈពិសេសនៃកម្មវិធី My Movie Desktop
- ងាយស្រួលក្នុងការដំឡើងកម្មវិធី
- មានទំហំតូច
- ចាក់វីដេអូនៅលើ Desktop ប្រៀបដូចហ្នឹង Wallpaper ដែរ គឺបង្ហាញវីដេអូនៅក្នុង icon
- អាចគាំទ្រឯកសារវីដេអូប្រភេទ wmv, dat, asf, mpg
- ចាក់ច្រើន Movie បានទៀតផង
- និងមានលក្ខណពិសេសជាច្រើនទៀត
រូបរាងរបស់ My Movie Desktop
ប៊ូតុង Add សម្រាប់យកវីដេអូមកលេងលើ Desktop
ប៊ូតុង Delete សម្រាប់លុបវីដេអូ
ប៊ូតុង Move Up សម្រាប់រំកិលឡើងលើ
ប៊ូតុង Move Down សម្រាប់រំកិលចុះក្រោម
ប៊ូតុង Clear សម្រាប់លុបវីដេអូចេញ
ប៊ូតុង Set Desktop សម្រាប់ចាក់វីដេអូលើ Desktop
Preview when Click សម្រាប់ចាក់វីដេអូនៅពេលចុចលើវីដេអូ
Start with Windows បើកកម្មវិធីនេះ នៅពេលវីដូចាប់ផ្តើមដំណើរការ
Play When Start ចាប់ផ្តើមចាក់វីដេអូ នៅពេលកម្មវិធីនេះដំណើរការ

Comments
364 responses to “ចាក់វីដេអូនៅលើ Desktop ដោយប្រើកម្មវិធី My Movie Dekstop”