–អាប់ដេត-២២/០៦/២០១១-១២:00 នាទី៖ មានតែ Android ២.១ ប៉ុណ្ណោះដែលមិនអាចមើលបាន។ ព្រោះ ២.១ មិនស្គាល់ពុម្ពអក្សរបង្កប់ (Embed Font) ឡើយ
–អាប់ដេត-២២/០៦/២០១១-១២:១៥ នាទី៖ មានបញ្ហា Force Close, សូមរង់ចាំតាមដានការអាប់ដេតថ្មី ពីសំណាក់អ្នកអភិវឌ្ឍកម្មវិធី
–អាប់ដេត-២២/០៦/២០១១-២០:២៨ នាទី៖ Link ទាញយកមិនដំណើរការទេនៅពេលនេះ។ សូមរង់ចាំទាញយកកំណែថ្មីនៅថ្ងៃស្អែក។
–អាប់ដេត-២៣/០៦/២០១១-០៩:១០ នាទី៖ សូមទាញយកកំណែ ០.៥។
នេះគឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យអ្នកប្រើទូរស័ព្ទចល័តប្រព័ន្ធ Android អាចអានព័ត៌មានរបស់គេហទំព័រ RFA ខេមរភាសា ជាយូនីកូដខ្មែរបានផ្ទាល់តែម្ដង។ ខាងក្រោមនេះគឺជាព័ត៌មានសង្ខេបនៃកម្មវិធី៖
- បង្កើតដោយ៖ ធីម ច័ន្ទ ឫទ្ធី
- កំណែ៖ ០.៤
- ប្រើបានចាប់ពី៖ Android 1.6 ដល់ 2.0 និង 2.2 ដល់ 2.3
- ទំហំ៖ ២៩.៤ គីឡូបៃ
- រក្សាសិទ្ធិដោយ៖ ««ក្រុមអ្នកប្រើប្រាស់ប្រព័ន្ធ Android នៅកម្ពុជា ហៅកាត់ជាអង់គ្លេសថា CAUG»» និង ««ធីម ច័ន្ទ ឫទ្ធី»»
កម្មវិធីនេះក៏មានបញ្ហាបន្តិចបន្តួចផងដែរ ដូចជាប្រព័ន្ធបង្ហាញតួអក្សរខុសមួយពីរ, ការស្ដាប់បទរាយការណ៍ជាដើម។ តែទោះជាយ៉ាងណា នេះគឺជាការបង្ហាញខ្លួនដំបូង របស់យូនីកូដខ្មែរ នៅលើប្រព័ន្ធ Android យ៉ាងបើកចំហ។
ប្រសិនបើលោកអ្នកប្រទះឃើញអក្សរដែលដើរខុសនៅក្នុងកម្មវិធីនេះ សូមមេត្តាដាក់មតិនៅក្នុងអត្ថបទនេះ នោះអ្នកអភិវឌ្ឍកម្មវិធី នឹងយកទៅធ្វើការកែសម្រួល ឲ្យមានភាពប្រសើរឡើង។
នៅពេលបច្ចុប្បន្នមានបងប្អូនយើងមួយចំនួនទន្ទឹងរង់ចាំថា តើនឹងមានកម្មវិធីរុករកអ៊ីនធើណិតទូទៅ ដែលអាចអានអក្សរយូនីកូដខ្មែរបានដែរឬទេ? ដូច្នេះបើចង់ដឹងនោះ សូមកុំភ្លេចតាមដាន IT4U។ យើងខ្ញុំនឹងពាំនាំនូវអត្ថបទដែលទាក់ទងនឹង យូនីកូដខ្មែរ លើ Android មកបង្ហាញជាបន្តបន្ទាប់។
រាល់ការរាយការណ៍នានាអំពីបញ្ហាអក្សរដើរខុស នៅក្នុងកម្មវិធីនេះ គឺដូចជាការជួយដល់ការបង្កើតកម្មវិធីយូនីកូដខ្មែរនៅលើកក្រោយទៀត នៅលើប្រព័ន្ធ Android
