
កាលពីម្សិលមិញគេហទំព័រ IT4U បានពាំនាំមកនូវកម្មវិធីទី១ ដែលអាចអានអក្សរយូនីកូដខ្មែរបាន នៅលើប្រព័ន្ធទូរស័ព្ទ Android។ កម្មវិធីដែល IT4U ផ្សាយកាលពីម្សិលមិញ ជាកំណែទី ០.៤ ហើយមានបងប្អូនដែលបានទាញយកទៅប្រើ ផ្ដល់ដំណឹងមកថាមានបញ្ហាមួយចំនួនដូចជា ការបិទទាំងបង្ខំ (Force Close) ជាដើម។ ក្រោយពីទទួលបានដំណឹងដូច្នេះហើយ អ្នកអភិវឌ្ឍកម្មវិធី (គឺ ធីម ចន្ទ ឫទ្ធី) បានកែសម្រួលកម្មវិធីនេះ ហើយបានផ្ដល់ឲ្យ IT4U ធ្វើការផ្សាយជូនដល់អ្នកប្រើ Android ជាថ្មីម្ដងទៀតនូវកំណែថ្មី។ ពួកយើងនៅតែរង់ចាំទទួលដំណឹងនានាអំពីបញ្ហាក្នុងកម្មវិធីនេះ ហើយ IT4U នឹងបញ្ជូនបន្តទៅកាន់អ្នកអភិវឌ្ឍ ដើម្បីឲ្យកម្មវិធីនេះកាន់តែមានភាពប្រសើរឡើង។
សូមចុចតំណខាងក្រោម ដើម្បីធ្វើការទាញយកកំណែថ្មី។