តើ Torrent ជាអ្វី?
Torrent គឺជា extension របស់ឯកសារដែលត្រូវបានគេប្រើប្រាស់ដើម្បីទាញយកឯកសារផ្សេងៗៗ ដូចជាបទចម្រៀង កម្មវិធី ខ្សែវីដេអូ សៀវភៅអេឡិចត្រូនិច (.pdf, .doc, .txt,…) ហ្គេម ទស្សនាវដ្តី (.pdf, .chm)… ។ល។ ពីអ៊ិនធើណេតដោយប្រើបច្ចេកវិទ្យាបណ្តាញកុំព្យូទ័រ (Computer Network) Peer-to-Peer ឬ P2P ។
ការទាញយកទិន្នន័យតាមរយៈឯកសារ Torrent មានលក្ខណៈខុសពីការទាញយកឯកសារផ្ទាល់ពីវ៉ិបសាយ (ដូចជាប្រើកម្មវិធី Internet Download Manager, MassDown, FlashGet, OrbitDownload…) Torrent ប្រើលក្ខណៈទាញយកឯកសារបន្តគ្នា មានន័យថាលោកអ្នកទាញយកឯកសារពីគេ ទាញយកឯកសារពីលោកអ្នកវិញ។ ការទាញយកឯកសារតាមរយៈ Torrent មានលក្ខណៈយឺតជាងការទាញយកផ្ទាល់ពីវ៉ិបសាយ ប៉ុន្តែវាមាន គុណសម្បត្តិ ត្រង់អាចទាញយកដោយឥតគិតថ្លៃ ហើយច្រើនប្រើបានរហូតទៀតផងដែរ ។
លោកអ្នកអាចទាញយក Torrent បានតាមរយៈវ៉ិបសាយដូចខាងក្រោមនេះ
http://www.h33t.com
http://www.torrentspy.com
http://www.torrentz.com
http://www.isohunt.com/js/redir/bitcomet.php
http://www.wtorrent.com
http://www.kat.ph
ឯកសារ Torrent មាន Extension (*.torrent) ។ ហើយយើងប្រើកម្មវិធីសម្រាប់ទាញយកឯកសារ Torrent គឺមានដូចជា
utorrent, bittorrent, vuze ។ ឯកសារ Torrent កំពុងពេញនិយមសម្រាប់អ្នកធ្វើការទាញយកឯកសារផ្សេងៗ នៅជុំវិញពិភពលោក ។
រូបរាងរបស់ uTorrent
រូបរាងរបស់ Transmission bittorrent Client នៅក្នុង Ubuntu 11.0
បញ្ជាក់ៈ Transmission bittorrent Client ជាកម្មវិធីទាញយកឯកសារ Torrent នៅក្នុង Ubuntu ។ កម្មវិធីពុំចាំបាច់ដំឡើងទេ គឺមានស្រាប់ នៅក្នុង Ubuntu
រូបរាងរបស់ Vuze នៅក្នុង Ubuntu 11.0
Vuze គឺជាកម្មវិធីមួយដែលផ្តល់ដោយឥតគិតថ្លៃ (Open Source) សម្រាប់ទាញយកTorrent នៅក្នុង Ubuntu ។ ហើយកម្មវិធីនេះអាចប្រើបានគ្រប់ប្រព័ន្ធប្រតិបត្តិការ Linux, Windows, Mac OSX ជាដើម ។


