
នេះហាក់បីដូចជាយឺតពេលបន្តិចហើយសម្រាប់ការចេញផ្សាយនូវសៀវភៅនេះ ព្រោះ Ubuntu ជិតចេញដល់កំណែ 11.10 ទៅហើយ។ តែទោះជាយ៉ាងណា Ubuntu 10.10 នៅតែមានការទ្រទ្រង់និងមានការប្រើប្រាស់ច្រើន ហើយសមស្របបំផុតសម្រាប់អ្នករៀនស្វែងយល់ និងប្រើប្រាស់ Ubuntu ជាលើកដំបូង។
លោកអ្នកអាចធ្វើការទាញយកសៀវភៅនេះជា pdf បានដោយឥតគិតថ្លៃ។ សៀវភៅនេះមានចំនួន ១៥៨ទំព័រ ហើយមានការបង្ហាញនូវជំហាននៃការប្រើប្រាស់ Ubuntu 10.10 តាមដំណាក់កាលនិមួយៗ និង មានជំពូកធំៗដូចជា៖
- ការដំឡើង
- ស្វែងយល់អំពី Ubuntu Desktop
- ការធ្វើការជាមួយ Ubuntu
- ផ្នែករឹង (Hardware)
- ការគ្រប់គ្រងកម្មវិធី
- ប្រធានបទកម្រិតខ្ពស់
- Troubleshooting
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រផ្លូវការគឺ៖ http://ubuntu-manual.org/ ។ សូមចុចតំណខាងក្រោមដើម្បីទាញយកសៀវភៅនេះជាទ្រង់ទ្រាយ pdf៖
Comments
256 responses to “ការចេញផ្សាយសៀវភៅណែនាំអំពី Ubuntu 10.10 ជាផ្លូវការ”