
Google Search by Image គឺជាការស្វែងរកជាមួយនឹងរូបភាព។ នេះជាលក្ខណៈពិសេសថ្មីមួយរបស់ Google ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់របស់ខ្លួន ទទួលបានភាពប្លែក និងកាន់តែងាយស្រួល។ ការស្វែងរកនេះគឺ Google នឹងធ្វើការវិនិច្ឆ័យលើរូបណាមួយ បន្ទាប់មកលទ្ធផលស្វែងរកនឹងត្រូវបង្ហាញមកភ្លាមៗ។ អ្នកអាចចូលទៅប្រើប្រាស់លក្ខណៈពិសេសបាននៅ images.google.com ។ ការស្វែងរកនេះអាចប្រព្រឹត្តទៅបានតាមវិធីចំនួនបួន៖
១. ទាញអូស ហើយ ទម្លាក់ (Drag and drop)

ទាញអូសរូបភាពមួយពីវ៉ិបណាមួយ ឬ ពីកុំព្យូទ័ររបស់អ្នក បន្ទាប់មកទម្លាប់ទៅក្នុងប្រអប់ស្វែងរក។
២. ផ្ទុករូបភាពឡើង (Upload an image)

នៅខាងស្ដាំនៃប្រអប់ស្វែងរកក្នុង images.google.com អ្នកនឹងឃើញរូបម៉ាស៊ីនថតមួយ។ ចុចលើរូបម៉ាស៊ីនថតនោះហើយរើសយកពាក្យ “Upload an image” ។ បន្ទាប់មករើសយករូបភាពណាមួយពីកុំព្យូទ័ររបស់អ្នក។
៣. ចម្លង ហើយ ទម្លាក់ URL នៃរូបភាព (Copy and paste URL for an image)

ប្រសិនបើអ្នករកឃើញរូបណាមួយនៅក្នុងវ៉ិបសៃថ៍ ហើយអ្នកចង់ដឹងបន្ថែមពីរូបថតនោះ គ្រាន់តែចម្លង URL នោះ បន្ទាប់មកចុចលើរូបម៉ាស៊ីនថតស្ថិតនៅផ្នែកខាងស្ដាំប្រអប់ស្វែងរក ហើយទម្លាប់ URL ទៅក្នុងនោះ រួចចុចប៊ូតុង “Search” ។
៤. ចុចខាងស្ដាំលើរូបភាព (Right-click an image on the web)

ដើម្បីធ្វើឲ្យការស្វែងរកនេះមានភាពរហ័ស សូមដំឡើងកម្មវិធីបន្ថែមទៅក្នុង Google Chrome ឬ Firefox របស់អ្នក។ ក្រោយពីពេលដំឡើងរួច គ្រាន់តែចុចខាងស្ដាំទៅលើរូបណាមួយលើវ៉ិប ដើម្បីធ្វើការស្វែងរកជាមួយរូបនោះ។
*លក្ខណៈពិសេសនេះអាចដើរបានល្អនៅលើ កម្មវិធីរុករកអ៊ីនធ័រណិតដូចជា៖
- Chrome
- Firefox 3.0+
- Internet Explorer 8+
- Safari 5.0+
ប្រភព៖
Comments
5 responses to “Google Search by Image”