កាលពីថ្ងៃអង្គារនេះ Google បានចាប់បើកដំណើរការឧបករណ៍ថ្មីមួយមានឈ្មោះថា Swiffy ដែលអាចបម្លែងឯកសារ SWF ទៅជា HTML5 បាន។ ឧបករណ៍នេះអាចជួយឲ្យម៉ាស៊ីន (device) មួយចំនួនអាចបើកមើល Flash បាន ដូចជា៖ iPad និង iPhone (iOS មិនស្គាល់ឯកសារ SWF ឡើយ)។
Swiffy មិនអាចបម្លែងរាល់ឯកសារ SWF នៅក្នុងវ៉ិបសៃថ៍ណាមួយបានទេ តែ Swiffy អាចធ្វើការបម្លែងឯកសារ SWF ណាមួយដែលយើងធ្វើការផ្ទុកឡើងនៅក្នុងទំព័រឧបករណ៍ Swiffy។ ក្រោយពីបម្លែងរួច ឯកសារ HTML5 នោះនឹងមានទំហំធំជាងឯកសារ SWF ដើម ប្រហែល ១០% ប៉ុណ្ណោះ។ អ្នកក៏អាចមើលនូវឧទាហរណ៍មួយចំនួនបានដែរនៅ ទីនេះ។ ការបម្លែងអាចធ្វើទៅបាននៅលើ កម្មវិធីរុករកអ៊ីនធ័រណិត មួយចំនួនដែលស្គាល់ SVG កម្រិតខ្ពស់ ដូចជា៖ Chrome និង Safari។
របៀបបម្លែង
ជាដំបូងសូមចូលទៅកាន់ http://swiffy.googlelabs.com/

សូមរើសឯកសារ swf មួយបន្ទាប់មកធីកយក
Important: I understand that I may not convert content unless I have the right to do so. Uploading content that I do not have the right to convert into HTML5 is a violation of copyright law and against the terms of service. ។
ចុងក្រោយចុចលើប៊ូតុង Upload and convert។ ពេលនោះលទ្ធផលនឹងបង្ហាញនៅខាងក្រោម។
Comments
10 responses to “Google Swiffy ឧបករណ៍បម្លែងឯកសារ SWF ទៅជា HTML5”