Style Syntax: គឺជាទំរង់ ឬក្បួននៃការសរសេរ Style ដែលអ្នកអភិវឌ្ឍន៍គេហទំព័រតែងតែប្រើប្រាស់។
មូលដ្ឋានគ្រឺះនៃការបង្កើត Style Syntax:
Selector គឺជាការកំណត់ឈ្មោះសម្រាប់ហៅយកក្នុង HTML Tag ។
Property គឺជាឈ្មោះរបស់ម៉ូតនីមួយៗដូចជា color, font-family ។
Value គឺជាតម្លៃរបស់ Property ។ ឧទាហរណ៍ color: blue
ប្រភេទនៃ Selector
នៅក្នុង Selector មាន ១០ប្រភេទ ខ្ញុំនឹងបង្ហាញប្រភេទនីមួយៗដូចខាងក្រោម៖
1. HTML Tag Selector
ប្រើ HTML Tag Selector ដើម្បីកំនត់នូវម៉ូតជាក់លាក់ណាមួយទៅអោយ HTML tag ដែលប្រើប្រាស់ក្នុងគេហទំព័រ។ ឧទាហរណ៍ ប្រសិនបើចង់ដាក់គ្រប់ ចំនងជើងកំរិត២ (header level 2) មានពណ៌ក្រហមនោះគេសរសេរ៖ h2 {color: red;} ដូចច្នេះ គ្រប់ចំនងជើងកំរិត២ នឹងមានពណ៌ក្រហម លុះត្រាតែមានការប្រកាសនូវម៉ូតថ្មីដែលជាន់ពីលើម៉ូតនេះទើបមានការផ្លាស់ប្តូរ ។
ឧទាហរណ៍ៈ
span {
color: #FF00FF;
}
body {
background-color:#CCCCCC;
}
2. Class Selector
ប្រសិនណាបើអ្នកមិនចង់អោយគ្រប់ tag បង្ហាញនូវម៉ូតដូចៗគ្នា នោះអ្នក នឹងត្រូវការនូវ “Free agent selectors” ដែលគ្រប់ HTML tag អាចហៅវាមកប្រើបាន នោះគឺ class selectors ។ នៅពេលណាដែលអ្នកចង់បង្កើត Class selector មួយ អ្នក ត្រូវដាក់សញ្ញាចុច “.” នៅពីមុខឈ្មោះរបស់ Selector ដើម្បីប្រាប់អោយ Browser ដឹងថានោះគឺជា Class selector។
/* — —–*/ គឺជា Comment របស់ CSS ។ Comment គឺជាការពន្យល់អធិប្បាយកូដ ឬការបិទកូដមិនអោយដំណើរការ
ឧទាហរណ៍ៈ .hilight {
/* . is class selector */
background-color: #FF00FF;
}
3. ID Selector
តាមការពិត ID Selector ក៏មិនខុសពី Class Selector នោះដែរគ្រាន់តែក្បួន ក្នុងការសរសេរដើម្បីបង្កើតវាខុសគ្នា។ ID Selector ចាប់ផ្តើម ដោយប្រើសញ្ញា # ក្នុង ការប្រកាសវា។
ឧទាហរណ៍ៈ
#header {
color: #FFFF00;
}
ការប្រើ ID Selector ជាមួយនិង HTML tag គឺគ្រាន់តែសរសេរបន្ថែម ID attribute និងឈ្មោះរបស់ ID selector នោះទៅក្នុង HTML tag ដោយមិនចាំបាច់ប្រើ សញ្ញា # នៅពីមុខខាងមុខឈ្មោះទៀតទេ។
ឧទារហណ៍ៈ <div id=”header”>Chapter I…</div>
ជាធម្មតា ID Selector គេប្រើនៅក្នុងការកំនត់ផ្នែកភាគច្រើននៃគេហទំព័រ ដូច ជា Header, Content, footer ឬជាមួយផ្នែកណាមួយរបស់ Content ឬ Modules ដូចជា Search, Navigation, Advertisement ព្រមទាំងសំរាប់ប្រើជាមួយធាតុណាមួយដែល ប្រើជាមួយ JavaScript ជាដើម។
បញ្ជាក់ៈ យោងតាម W3C បានបញ្ជាក់ថាការប្រើប្រាស់ ID Selector គឺមិនអាចហៅឈ្មោះ ID Selector ជាន់គ្នាបានទេ។
ឧទាហរណ៍ៈ
<style type=”text/css”>
#container {
color: #FF00FF;
}
</style>
<div id=”container”>Hello</div>
<div id=”container”>Hi</div>
ការប្រើប្រាស់ div ទាំងលើនេះគឺមិនអាចប្រើប្រាស់ឈ្មោះរបស់ ID Selector ជាន់គ្នាបានទេ។ យើងអាចប្រើប្រាស់ Add on របស់ Mozilla Firefox ដែលមាន ឈ្មោះ «HTML Validator» ដើម្បីត្រួតពិនិត្យកំហុសនៃការសរសេរកូដ។
សូមរង់ចាំអាន និងស្វែងយល់មេរៀនបន្ទាប់ទៀត ។ សូមអរគុណ !
មេរៀនមុន

Comments
3 responses to “ចំណុចសំខាន់ៗនៃការប្រើប្រាស់ CSS (២)”