Gmail គឺជាសេវាកម្មសំបុត្រអេឡិចត្រូនិកមួយរបស់ Google ដែលត្រូវបានចេញផ្សាយដំបូងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៤ ហើយត្រូវបានដាក់ឲ្យប្រើជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៧។ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០១០ មានអ្នកប្រើប្រាស់ប្រចាំខែចំនួនប្រមាណ ១៩៣.៣លាននាក់។ ដូច្នេះបើយើងគិតត្រឹមឆ្នាំដែលបើកឲ្យប្រើជាផ្លូវការ មកដល់បច្ចុប្បន្ននេះ មានរយៈពេលជិត៥ឆ្នាំហើយ។
កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ Google បានធ្វើការផ្សាយអំពីគម្រោងថ្មីរបស់ខ្លួនគឺ Google+ តែស្របពេលនឹងការផ្សាយនេះ Google ក៏បានធ្វើបម្លាស់ប្ដូរមួយចំនួននៅក្នុង Gmail ផងដែរ។ បម្លាស់ប្ដូរទាំងនោះ កាន់តែធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលគ្រប់គ្រងសំបុត្រ និងមានល្បឿនលឿនផងដែរ។ បម្លាស់ប្ដូរទាំងនោះមានដូចជា៖
១. រូបរាងថ្មី

ខាងលើនេះគឺជារូបរាងថ្មីដែល Gmail ទើបតែបញ្ចូល។ រូបរាងនេះមិនទាន់ដាក់ចេញឲ្យប្រើពេញលេញទេ តែយើងអាចប្រើកំណែ មើលជាមុន (Preview)។ អ្នកអាចផ្លាស់ប្ដូរបានដោយគ្រាន់តែចូលទៅក្នុង Mail Setting -> Theme ហើយរើសយកឈ្មោះ Preview ឬ Preview (Dense) ។

២. របារគ្រប់គ្រងសំបុត្រ របារផ្សាយពាណិជ្ជកម្ម និង ប៊ូតុង Reload

កាន់តែងាយស្រួលជាងមុនជាមួយនឹងផ្ទាំងគ្រប់គ្រងសំបុត្រ ដែលនៅនឹងថ្កល់មួយកន្លែង ទោះបីអ្នករំកិលទំព័រទៅក្រោមក្ដី ឡើងលើក្ដី។ ហើយមួយផ្សេងទៀតគឺផ្ទាំងផ្សាយពាណិជ្ជកម្មត្រូវបានផ្លាស់ប្ដូរទីតាំងទៅដាក់នៅឯក្រោមហើយ។ ក្រៅពីនេះក្នុងផ្ទាំងគ្រប់គ្រងសំបុត្រក៏មានបន្ថែមនូវប៊ូតុងថ្មីមួយគឺប៊ូតុង Reload។
៣. បាតកថា
![]()
កាលពីមុនបាតកថា (ផ្នែកក្រោម) មានកំពស់ខ្ពស់ ហើយសល់កន្លែងច្រើន តែឥឡូវ Google បានកែឲ្យនៅសល់ខ្លី ហើយមើលទៅក៏ល្អជាងមុនផងដែរ។
ទាំងនេះគឺជាបម្លាស់ប្ដូរថ្មីៗដែល Google បានធ្វើ។ ប្រហែលនៅ ពេលខាងមុខ Gmail នឹងមានការផ្លាស់ប្ដូរកាន់តែច្រើនជាងមុន និងកាន់តែល្អថែមទៀត។
Comments
5 responses to “ការផ្លាស់ប្ដូរថ្មីៗដែលមាននៅក្នុង Gmail”