Twitter គឺជា Social Networking (បណ្តាញសង្គម) និងសេវាកម្ម blogging ដែលអាចអោយអ្នកប្រើប្រាស់បញ្ជូន និងអានសារ (ត្រូវបានហៅថា tweets) ។ tweets គឺជាការ post ជាអក្សរ ដែលមានចំនួនច្រើនបំផុត ១៤០តួអក្សរ ហើយត្រូវបានបង្ហាញនៅលើទំព័រ Profile របស់ Author ហើយ បញ្ចូលទៅអោយ subscribers (ត្រូវបានហៅថា followers) ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ Author ក៏អាចកំណត់បញ្ចូលទៅអោយតែ អ្នកណាម្នាក់ ឬច្រើនអ្នកតាមការកំណត់របស់គេក៏បានដែរ។ អ្នកប្រើប្រាស់អាចបញ្ចូល និងទទួល tweets តាមរយៈ Twitter Website។
រូបរាងរបស់ Twitter.com
Echofon គឺជាកម្មវិធីមួយក្នុងចំណាមកម្មវិធីផ្សេងទៀតរបស់ Twitter Application ។ Echofon ប្រើសម្រាប់អានសារ របស់ Twitter ដែលអាចធ្វើការ ដំឡើងបាននៅក្នុង iPhone, iPad និង Firefox ផងដែរ ។ កាលពីមុន Echofon សម្រាប់ iPhone មានឈ្មោះថា “TwitterFon” ហើយចំពោះ FireFox វិញមានឈ្មោះថា “TwitterFox” ។
រូបរាងរបស់ Echofon នៅក្នុង FireFox
ដើម្បីដំឡើង Echofon សម្រាប់ Firefox សូមចូលទៅ Tools => Add-ons => សូមវាយ Echofon ត្រង់ Search all add-ons ។ រួចចុច Install ជាការស្រេច។
ព័ត៌មានលម្អិតចូលទៅកាន់ www.echofon.com


Comments
5 responses to “ប្រើ EchoFon សម្រាប់មើលសាររបស់ Twitter”