Back In Time គឺជាកម្មវិធីបម្រុងឯកសារទុក (Backup Tool) ដែលអាចប្រើបាននៅលើ Ubuntu 11.04 Natty។ កម្មវិធីនេះអាចធ្វើការបម្រុងទុកនូវឯកសារប្រព័ន្ធ (File System) ឬ ថតឯកសារណាមួយ ហើយអាចធ្វើការស្ដារឡើងវិញបាននៅពេលក្រោយ។ ក្រៅពីនេះក៏មានលក្ខណៈពិសេសនានាទៀតផងដែរដូចជា ការកំណត់ពេលរក្សាឯកសារបម្រុងទុកដោយស្វ័យប្រវត្តិ ជាដើម។ ខាងក្រោមនេះគឺជាការងារមួយចំនួនដែល Back In Time អាចធ្វើបាន (រៀបរាប់ដោយត្រួសៗ)៖
១. កំណត់ពេលធ្វើការបម្រុងឯកសារទុកស្វ័យប្រវត្តិ
ជាដំបូងអ្នកគ្រាន់តែផ្ដល់ទីកន្លែងសម្រាប់រក្សាទុកឯកសារបម្រុង បន្ទាប់មកនៅខាងក្រោមនោះអ្នកនឹងឃើញជម្រើសសម្រាប់ឲ្យកម្មវិធី Back In Time ធ្វើការបម្រុងឯកសារទុកដោយស្វ័យប្រវត្តិតាមការកំណត់នៃពេលណាមួយ។

២. កំណត់ថត ឬ ឯកសារដែលត្រូវបម្រុងទុក
ក្រោយពីកំណត់ទីតាំងរក្សាទុកឯកសារបម្រុងហើយ បន្ទាប់មកចុចលើផ្ទាំង Include ដើម្បីរើសយកថតណាមួយ ឬ ឯកសារណាមួយដែលអ្នកចង់បម្រុងទុក។ ចំណែកឯផ្ទាំង Exclude គឺសម្រាប់រើសឯកសារដែលអ្នកមិនចង់បម្រុងទុក។

៣. កំណត់ពេលលុបឯកសារបម្រុងដោយស្វ័យប្រវត្តិ
អ្នកក៏អាចធ្វើការកំណត់ពេលលុបឯកសារបម្រុងដោយស្វ័យប្រវត្តិផងដែរ។ បែបនេះមានសារប្រយោជន៍ចំពោះការបម្រុងទុកណាដែលតែងធ្វើជាញឹកញាប់។ ការកំណត់ពេលលុបឯកសារដោយស្វ័យប្រវត្តិនេះ មានជម្រើសផ្សេងៗទៀតផងដែរ សម្រាប់ជ្រើសរើស។

៤. ការស្ដារឡើងវិញ
នៅពេលអ្នករើសថតឯកសារបម្រុងណាមួយដែលអ្នកចង់ស្ដារឡើងវិញនោះ សូមចុចលើរូប ធុង មួយនៅរបារខាងលើ។

អ្នកអាចធ្វើការទាញយកឯកសារដំឡើង (DEB) បានតាមតំណខាងក្រោមនេះ៖
Comments
7 responses to “Back In Time ជាកម្មវិធីបម្រុងឯកសារទុកសម្រាប់ Ubuntu 11.04”