នៅក្នុងឆ្នាំ ១៩៦៩ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងបុគ្គលិកយោធាអាចធ្វើទំនាក់ទំនងផ្នែកវិទ្យាសាស្រ្តក្នុងពេលមានអាសន្ន ដែលគម្រោងនោះមានឈ្មោះថា ARPANET ហើយត្រូវបានគេបន្តអភិវឌ្ឍរហូតដល់ទសវត្សទី ៩០ ក្រោយមកគេផ្លាស់ប្តូរឈ្មោះជា Internet ទន្ទឹមនឹងការរកឃើញ World Wide Web (www) ។ សព្វថ្ងៃ Internet មិនស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការណាមួយ តែវាជាបណ្ដាញកុំព្យូទ័រដែលតភ្ជាប់គ្នាទូទាំងពិភពលោក ធ្វើទំនាក់ទំនងផ្លាស់ប្តូរគ្នាយ៉ាងឆាប់រហ័ស។
បណ្ដាញកុំព្យូទ័រ (Computer network) គឺជាការតភ្ជាប់កុំព្យូទ័រ ពីរ ឬច្រើន ដែលធ្វើទំនាក់ទំនងគ្នាដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក។ ការតភ្ជាប់បណ្ដាញត្រូវបានគេចែកមាន បី ប្រភេទគឺ
- Local Area Network (LAN) ៖ គឺជាការតភ្ជាប់កុំព្យូទ័រពីរឬច្រើនក្នុងគោលបំណងផ្លាស់ប្ដូរព័ត៌មានក្នុងតំបន់ណាមួយ (ក្នុងអគារណាមួយ)។
- Metropolitan Area network (MAN) ៖ ជាបណ្ដាញតភ្ជាប់កុំព្យូទ័រច្រើន ក្នុងទ្រង់ទ្រាយធំ ។
- Wide Area Network (WAN) ៖ គឺជាការតបណ្ដាញរៀង LAN ពីរ ឬច្រើនចូលគ្នាតាមរយៈខ្សែ (phone line) ឬតាមរលកធាតុអាកាស Wireless …។
ប្រសិនបើ កុំព្យូទ័ររបស់អ្នកត្រូវបានភ្ជាប់ទៅអ៊ីនធឺណិត អ្នកអាចទស្សនាតំបន់បណ្ដាញផ្សេងៗ ដោយប្រើប្រាស់កម្មវិធីរុករកបណ្ដាញ “Internet browser” ។ ដើម្បីទស្សនាតំបន់បណ្ដាញណាមួយ អ្នកត្រូវដឹងអំពីអាសយដ្ឋានរបស់តំបន់បណ្ដាញនោះ ។
អត្ថបទខាងលើនេះជាផ្នែកមួយដែលខ្ញុំបានដកស្រុងពីឯកសារសៀវភៅសង្ខេបមួយដែលខ្ញុំចងក្រងអំពីមូលដ្ឋាននៃការប្រើប្រាស់អ៊ីនធីណិត ក្នុងនេះខ្ញុំបានបង្ហាញនៅចំនុចសំខាន់បីគឺមានដូចខាងក្រោម៖
- មេរៀនទី ១ ៖ ការណែនាំអោយស្គាល់អ៊ីនធឺណិត
- មេរៀនទី ២ ៖ ឧបករណនៃកសារស្រាវជ្រាវ
- មេរៀនទី ៣ ៖ Create Email Account
ចុចទីនេះដើម្បីទាញយក Basic Internet books
Comments
305 responses to “ស្វែងយល់ពីអ៊ីនធឺណិតថ្នាក់ដំបូង”