Google បានដាក់ដំណើរការហ្គេមមួយប្រភេទ ដែលជាប្រភេទហ្គេមផ្សព្វផ្សាយអំពីទូរស័ព្ទ Android របស់ពួកគេ (Nexus S)។ គោលបំណងរបស់ហ្គេមនេះគឺ អ្នកត្រូវបញ្ជូនកម្មវិធី Search, Maps, Gmail និង Youtube ទៅកាន់ ទូរស័ព្ទ Nexus S។
នេះគឺជាល្បែងកម្សាន្តរបៀប Puzzle (សង់ផ្គុំ) ហើយកម្មវិធីទាំងនោះ (Search, Maps, Gmail, Youtube) ត្រូវបានតាងដោយរូបគ្រាប់បាល់។ ដើម្បីបញ្ចប់ហ្គេមនេះ អ្នកត្រូវបញ្ជូនគ្រាប់បាល់នោះទៅក្នុងទូរស័ព្ទ Nexus S តាមរយៈជីវឡាវពណ៌ក្រហម។ នៅពេលដែលគ្រាប់បាល់ចូលគ្រប់ជីវឡាវហើយ នោះគ្រាប់បាល់នឹងធ្លាកចូលទៅក្នុងទូរស័ព្ទ Nexus S។ មានរបស់មួយផ្សេងៗមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនគ្រាប់បាល់ទៅក្នុងជីវឡាវពណ៌ក្រហម មានដូចជា៖ កៅស៊ូកង, កង្ហារ និង ដែកឆក់ ជាដើម។
ហ្គេមនេះពិតជាសាមញ្ញណាស់ ក៏ប៉ុន្តែវាគឺជាហ្គេមដែលប្រើខួរក្បាលគិតច្រើនផងដែរ។ 🙂 សូមចូលទីនេះ http://www.youtube.com/nexuscontraptions ។
ខាងក្រោមនេះគឺជារូបភាពមួយចំនួន៖
ប្រភពដើម៖ http://digitizor.com/2011/07/04/nexus-contraptions-google/




Comments
284 responses to “Google ដាក់ដំណើរការហ្គេមដែលផ្សព្វផ្សាយអំពី Nexus S”