
ការដំឡើងឬអាប់ដេត កញ្ចប់កម្មវិធីដែលមានទំហំធំនៅក្នុង Ubuntu ជាមួយនឹងពាក្យបញ្ជា (Command Line) Apt-Get តែងតែមិនបានសម្រេច ជួនណាដាច់ ជួនណាមានបញ្ហាជាដើម។ ដូច្នេះនៅពេលថ្មីៗនេះលោក Matt Parnell បានដោះស្រាយបញ្ហានេះហើយ។ Apt-Fast អាចបង្កើនល្បឿននៃការទាញយកតាមរយៈពាក្យបញ្ជា apt-get ។ Apt-Fast ត្រូវការកម្មវិធ Axel ដើម្បីបន្ថែមល្បឿននៃការទាញយក HTTP/FTP ដោយប្រើប្រភព (source) ច្រើនសម្រាប់ឯកសារមួយ។
របៀបដំឡើង៖
១. ជាដំបូងសូមដំឡើងកម្មវិធី Axel
sudo apt-get install axel
២. ក្រោយពីពេលដំឡើង Axel រួចហើយសូមដំឡើង Apt-Fast ដោយប្រើពាក្យបញ្ជាដូចខាងក្រោម៖
sudo add-apt-repository ppa:tldm217/tahutek.net sudo apt-get update sudo apt-get install apt-fast
ក្រោយពីដំឡើងចប់សព្វគ្រប់ហើយ ដល់ពេលដែលដំឡើងកម្មវិធីណាមួយ អ្នកគ្រាន់តែជំនួសពាក្យ apt-fast ទៅលើពាក្យ apt-get ជាការស្រេច។
ប្រភពដើម៖ http://www.addictivetips.com/ubuntu-linux-tips/accelerate-apt-get-downloads-in-ubuntu-with-apt-fast/
Comments
4 responses to “បង្កើនល្បឿនទាញយកដោយប្រើពាក្យបញ្ជា Apt-Get នៅក្នុង Ubuntu”