មានកម្មវិធីកែសម្រួលរូបភាពជាច្រើន ដែលដាក់ឲ្យប្រើដោយសេរី តែកម្មវិធីទាំងនោះ ភាគច្រើនមានត្រឹមតែការបន្ថែមសភាព (effect) sepia, emboss, sketch ជាដើមប៉ុណ្ណោះ។ TiltShiftGenerator គឺជាកម្មវិធីកែសម្រួលរូបភាពមួយ ដែលអាចដាក់នូវភាពព្រិល ទៅលើផ្នែកណាមួយ (ជុំវិញ, សងខាង) នៃរូបភាព។ អ្នកអាចប្រើកម្មវិធីនេះដោយឥតគិតថ្លៃនៅលើ កុំព្យូទ័រ និង ទូរស័ព្ទ iPhone។ អ្នកអាចប្រើកម្មវិធីនេះបាន លុះត្រាអ្នកបានដំឡើង Adobe Air ជាមុនសិន។ កម្មវិធីនេះអាចប្រើបាននៅលើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទាំងបីគឺ៖ Windows, Linux, Mac OS ។
នៅក្នុងកម្មវិធីនោះអ្នកអាចកែសម្រួលបានដូចជា៖
- បន្ថែមភាពព្រិលជារង្វង់ជុំវិញផ្នែកណាមួយនៃរូប (Radial)
- បន្ថែមភាពព្រឹលជាបន្ទាត់បណ្ដោយ លើផ្នែកណាមួយនៃរូប (Linear)
- Saturation
- Contrast
- គុណភាព (Quality)
ហើយគ្រប់រូបភាពត្រូវបានរក្សាទុកជាប្រភេទ JPEG។

បើអ្នកចង់កែសម្រួលលើរូបភាពរបស់អ្នកនោះ ជាដំបូងគ្រាន់តែចុចលើប៊ូតុងក្រហមដែលមានពាក្យថា “Open” បន្ទាប់មករើសយករូបភាពណាមួយដែលអ្នកពេញចិត្តនឹងកែសម្រួល។ បន្ទាប់ពីបញ្ចប់កិច្ចការហើយ ចុចលើប៊ូតុងក្រហមមានពាក្យថា “Save” ដើម្បីរក្សាទុករូបភាពនោះ។
Comments
26 responses to “TiltShiftGenerator កម្មវិធីបន្ថែមភាពព្រិលទៅលើរូប”