
Google+ គឺជាសេវាកម្មបណ្ដាញសង្គមថ្មីមួយរបស់ក្រុមហ៊ុន Google។ ចាប់តាំងពីពេលបើកដំណើរការមក មានអ្នកចូលប្រើប្រាស់យ៉ាងច្រើនកុះករ។ តែបើអ្នកចង់ប្រើនោះ លុះត្រាតែមានការអញ្ជើញចូលរួមជាមុនសិនពីមិត្តរបស់អ្នក ព្រោះ Google+ មិនទាន់បានដាក់ដំណើរការជាផ្លូវការពេញលេញឡើយ។ ហើយអ្នកក៏ត្រូវមានគណនី Gmail ដែរ។
របស់ថ្មី តែងតែមានមានភាពប្លែកៗជាច្រើន ដូច្នេះអ្នកប្រើប្រាស់ជាលើកដំបូង ប្រហែលពិបាកក្នុងការប្រើប្រាស់ហើយ។ ខាងក្រោមនេះគឺជាគន្លឹះប្រើប្រាស់ខ្លីៗ ដែល IT4U នឹងនាំមកជូនលោកអ្នកទាំងអស់គ្នា បានដឹង។
* Circle ៖ Circle ប្រៀបបានទៅនឹង បញ្ជី (List) នៅក្នុង Facebook និង ក្រុម (Group) នៅក្នុង Orkut។ Circle មានតួនាទីប្រមូលផ្ដុំមនុស្ស តាមផ្នែកផ្សេងៗពីគ្នា ដូចជា៖ Circle សម្រាប់ គ្រួសារ, Circle សម្រាប់មិត្តភក្តិ ជាដើម។ Circle មានតួនាទីច្រើនជាង Facebook List និង Orkut Group ទៅទៀត ព្រោះយើងអាចធ្វើការចែកចាយព័ត៌មានត្រឹមតែក្នុង Circle ណាមួយ, ឬ ជជែកកម្សាន្តជាមួយ Circle ណាមួយដែលអ្នកពេញចិត្ត។
![]()
* Hangout ៖ Hangout គឺសម្រាប់ឲ្យយើងធ្វើការជជែកជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារយើងតាមរយៈវីដេអូ។ ការជជែកតាមវីដេអូនេះ យើងអាចអញ្ជើញមនុស្សម្នាក់ៗ ឲ្យចូលរួមបាន (លុះត្រាយើងមានអាសយដ្ឋានគេក្នុងបញ្ជី Gmail Contact ជាមុនសិន) ឬ បើមិត្តយើងឃើញយើងកំពុង Hangout នោះគេនឹងចុចចូលរួមក៏បានដែរ។ ម្យ៉ាងទៀតយើងក៏អាចអញ្ជើញ Circle ណាមួយឲ្យមកចូលរួមជជែកតាមវីដេអូក៏បានដែរ។
* រូប Profile ៖ មនុស្សណាម្នាក់មានរូប Profile ចាប់ពី ២ ឡើងទៅ, ពេលយើងចុចលើរូប Profile ក្នុងទំព័រ Profile របស់គេនោះ Google+ នឹងបង្វិលរូបនោះម្ដងមួយៗ។
* បន្ថែមរចនាបថលើអក្សរ ៖

- ប្រើសញ្ញា * សងខាងអក្សរ៖ ដើម្បីឲ្យអក្សរនោះមានសភាពដិត (Bold)។ (ឧ៖ *កខគ* )
- ប្រើសញ្ញា – សងខាងអក្សរ៖ ដើម្បីឲ្យអក្សរនោះមានគំនូសបន្ទាត់គូសពីលើ (Strike)។ (ឧ៖ -កខគ-)
- ប្រើសញ្ញា _ សងខាងអក្សរ៖ ដើម្បីឲ្យអក្សរនោះមានភាពជ្រៀង (Italic)។ (ឧ៖ _កខគ_)
* អក្សរ j និង k ៖ ចុចអក្សរ j ដើម្បីរំកិលចុះក្រោមទៅកាន់ប្រកាសន៍មួយៗ, ចុចអក្សរ k ដើម្បីរំកិលទៅលើទៅកាន់ប្រកាសន៍មួយៗ។ (បញ្ជាក់៖ បានតែចំពោះទំព័រ Stream និងទំព័រផ្សេងៗដែលមានការអាប់ដេតពីមិត្តប៉ុណ្ណោះ)
* នៅពេលអ្នកប្រើអក្សរ j និង k ដើម្បីរំកិលទៅកាន់ប្រកាសន៍ថ្មីៗរបស់មិត្តអ្នកហើយ ចុច Enter ដើម្បីបើកប្រអប់សរសេរមតិ។
* បញ្ជាក់ឈ្មោះមនុស្ស ៖ ដើម្បីបញ្ជាក់ឈ្មោះមនុស្សណាម្នាក់នៅក្នុង Stream ឬ មតិ អ្នកអាចប្រើសញ្ញា + ឬ @ ហើយវាយឈ្មោះ ពេលនោះអ្នកនឹងទទួលបានបញ្ជីឈ្មោះធ្លាក់មក ដើម្បីរើសហើយ។
* កែរូប ៖ Google+ បានបន្ថែមលក្ខណៈពិសេសមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែប្រែរូបថតបាន។ ដើម្បីចូលកែ ជាដំបូងសូមចុចបើករូបណាមួយរបស់អ្នក បន្ទាប់មកចុចលើប៊ូតុង Action ហើយរើសយក Edit photo ។ ក្នុងកន្លែងកែរូបនោះ អ្នកអាចធ្វើបានត្រឹមតែ កែច្នៃពន្លឺ និងពណ៌ នៅលើរូបរបស់អ្នកប៉ុណ្ណោះ។

* បើអ្នកទទួលបានដំណឹង (Notification) អំពីការអាប់ដេតណាមួយ ដែលបង្កភាពរំខានដល់អ្នកនោះ សូមចូលទៅកាន់ការអាប់ដេតនោះ បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងស្ដាំ ហើយរើសយកពាក្យ Mute this post ។ នៅពេលនោះ អ្នកនឹងលែងទទួលបានដំណឹងអំពីរបស់នោះទៀតហើយ។ ឬម្យ៉ាងទៀត អ្នកអាចចុចលើកន្លែងផ្ដល់ដំណឹងក្នុងរបារម៉ឺនុយខាងលើ ហើយចុចមើល Post នោះ បន្ទាប់មកចុចលើពាក្យ Mute this post នៅខាងបាតក្រោម។
* កំណត់ការទទួលដំណឹងតាមអ៊ីមែល ៖ ក្នុង Google+ អ្នកក៏អាចធ្វើការកំណត់ការទទួលដំណឹងតាមរយៈអ៊ីមែលក៏បានដែរ។ អ្នកអាចចុចបិទ ឬ បើក នូវការឲ្យដំណឹងណាមួយ ដែលអ្នកគិតថាមិនត្រូវការ និង ត្រូវការ។ សូមចូលទៅកាន់ https://plus.google.com/settings/plus ។
នៅមានគន្លឹះផ្សេងៗជាច្រើនទៀតដែលអ្នកត្រូវដឹងផងដែរ!!!!!!!!!!! ខាងលើនេះគ្រាន់តែជាគន្លឹះមួយចំនួនប៉ុណ្ណោះ។
ហើយខាងក្រោមនេះគឺជារូប Cheatsheet របស់ Google+ ដែលមានបង្ហាញមួយចំនួនផងដែរ។

