Go Programming គឺជាភាសាកុំព្យូទ័រផ្តល់ដោយឥតគិតថ្លៃ (Open Source) ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្ស Google ។ សម្រាប់អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាពិតជាប្លែកជាមួយនិង ភាសាថ្មីនេះ ដោយសារភាសានេះ ត្រូវបានបង្កើតដោយក្រុមហ៊ុន Google ដែលជាគេហទំព័រស្វែងរក (Search Engine) ដ៏ល្បីល្បាញ ។ Go Programming Compile បានយ៉ាងលឿនទៅជា machine code ។ ពិសេសជាងនេះទៅទៀត អ្នកដែលចូលប្រើប្រាស់កូដចំហ (Open Source) ពិតជារីករាយជាមួយ Programming ថ្មីមួយនេះជាមិនខានឡើយ ។
ខាងក្រោមនេះជាដំណើរការរបស់ Go Programming
លក្ខណៈពិសេសៗរបស់ Go Programming
- ផ្តល់ដោយឥតគិតថ្លៃ (Open Source)
- អាចប្រើប្រាស់បានគ្រប់ប្រព័ន្ធប្រតិបតិ្តការ (Cross-Platform)
- ដំណើរការមានល្បឿនលឿន
- នៅមានលក្ខណៈពិសេសជាច្រើនទៀត
ព័ត៌មានលម្អិតសូមចូលទៅកាន់ទីនេះ http://www.golang.org/
សូមរង់ចាំអាននៅរបៀបដំឡើង និងការប្រើប្រាស់ Go Programming នៅមេរៀនបន្ទាប់ ! សូមអរគុណសម្រាប់ការគាំទ្រ។

