
នៅលើអ៊ីនធ័រណិតសព្វថ្ងៃនេះ ឧបករណ៍បម្លែងឯកសារមានជាច្រើន ក្នុងចំណោមនោះមាន DocsPal មួយដែលជាឧបករណ៍បម្លែងឯកសារបានដូចជា៖
- បទចម្រៀង
- វីដេអូ
- ឯកសារអត្ថបទ
- រូបភាព
- សៀវភៅអេឡិចត្រូនិក
- បណ្ណសារឯកសារ (Archive File)
សរុបមក DocsPal អាចបម្លែងឯកសារបានចំនួន ៦០ប្រភេទ ផ្សេងៗពីគ្នា។ អ្នកអាចប្រើឧបករណ៍បម្លែងនេះបានដោយឥតគិតថ្លៃផងដែរ។ DocsPal អាចធ្វើការបម្លែងឯកសារប្រភេទផ្សេងៗពីគ្នាបានក្នុងពេលតែមួយ។ ឧបករណ៍នេះ អាចស្គាល់ភ្លាមៗនូវឯកសារដែលអ្នកបានរើស ដូច្នេះត្រង់វាល Original format គឺត្រូវបានរើសដោយស្វ័យប្រវត្តិនៅពេលអ្នករើសឯកសារ។ ចំណែកឯវាល Covert to អ្នកត្រូវរើសយកប្រភេទឯកសារ ដែលអ្នកចង់បម្លែងទៅ។ បន្ទាប់ពីរើសបានសព្វគ្រប់ហើយ ចុចលើប៊ូតុង Convert ពេលនោះ DocsPal នឹងចាប់ផ្ដើមដំណើរការបម្លែងឲ្យអ្នកហើយ។ ក្រោយពីពេលបម្លែងចប់ DocsPal នឹងផ្ដល់តំណមួយសម្រាប់ទាញយកឯកសារនោះ, តែបើអ្នកបម្លែងឯកសារច្រើន DocsPal នឹងខ្ចប់ទៅជា zip ឲ្យអ្នកតែម្ដង។ រយៈពេលនៃការបម្លែងឯកសារ គឺអាស្រ័យទៅនឹងទំហំឯកសារ។

ក្រៅពីការបម្លែងឯកសារ DocsPal ក៏បានផ្ដល់នូវឧបករណ៍មួយទៀត គឺការបើកមើលឯកសារអត្ថបទ (ស្គាល់២១ប្រភេទ) និង ឯកសាររូបភាព (ស្គាល់៨ប្រភេទ)។