TubeCast គឺជាកម្មវិធីចល័ត (Portable) ដែលអ្នកអាចប្រើកម្មវិធីនេះ ដើម្បីផ្ទុកវីដេអូឡើងទៅក្នុង Youtube ដោយមិនបាច់ប្រើឧបករណ៍ផ្ទុកឡើងតាម Flash។ TubeCast គឺជាកម្មវិធីកូដបើកចំហ អាចប្រើបានដោយឥតគិតថ្លៃ ហើយការប្រើកម្មវិធីនេះ អ្នកមិនបាច់ចូលទៅកាន់វ៉ិបសៃថ៍ Youtube ឡើយ។ អ្នកត្រូវផ្ដល់នូវព័ត៌មានលម្អិតមួយចំនួនអំពីវីដេអូនោះ មុនពេលផ្ទុកឡើង ដែលមានដូចជា៖ ចំណងជើង, សេចក្ដីព័ណ៌នា, ចំណាត់ក្រុម, ពាក្យគន្លឹះ, និង ការចែករំលែក។ ដើម្បីផ្ទុកឡើងបាន អ្នកត្រូវបំពេញព័ត៌មានគណនីរបស់អ្នកសិន ដូចជា ឈ្មោះសមាជិក (username) និង ពាក្យសម្ងាត់។

នៅពេលដែលអ្នកបានរើសវីដេអូណាមួយហើយ នៅខាងក្រោមនោះ អ្នកនឹងទទួលបានជម្រើសផ្សេងៗទៀត ដូចជាការដាក់មតិ, ការវាយតម្លៃ និងផ្សេងៗទៀត។

នៅពេលអ្នកកំណត់ជម្រើសរួចរាល់សម្រាប់វីដេអូអ្នកហើយ ចុចលើប៊ូតុង Add Video ដើម្បីចាប់ផ្ដើមការផ្ទុកឡើង។ អ្នកក៏អាចផ្ទុកឡើងវីដេអូចំនួនច្រើន (batch of video) ក៏បាន។

រូបភាពដោយ (Image Credit): AddictiveTips
Comments
5 responses to “TubeCast កម្មវិធីផ្ទុកឡើងវីដេអូទៅ Youtube ពីកុំព្យូទ័រ”