
GTools+ គឺជាកម្មវិធីបន្ថែម (Extension) មួយរបស់ Google+ ក្នុងការរៀបចំ កែច្នៃរបារម៉ឺនុយ Google+ របស់អ្នក បានដូចជា ផ្លាស់ប្ដូរទីតាំងប្រអប់ឈ្មោះអ្នក Online ទៅដាក់ក្នុងម៉ឺនុយ, កែរូបរាងផ្ទាំងដំណឹ (Notification Panel), បកប្រែប្រកាសន៍ (Post), ផ្លាស់ប្ដូរពណ៌ពុម្ពអក្សរ, ឲ្យរបារនៅនឹងថ្កល់មួយកន្លែង, បង្ហាញដំណឹងអំពី Gmail និង Reader និងជម្រើសនានាផ្សេងទៀត។
ផ្លាស់ទីប្រអប់ឈ្មោះអ្នក Online ទៅក្នុងរបារម៉ឺនុយ

បកប្រែប្រកាសន៍ (Post) ទៅភាសាណាមួយ ដែលយើងបានកំណត់។ ដើម្បីធ្វើបែបនេះ ដំបូងចុចខាងស្ដាំ (Right Click) នៅលើរូបតំណាង GTools+ ហើយរើសយក Option។ ចុចបើកផ្ទាំង Google Plus ត្រង់កន្លែង Translation រើសយកភាសាមួយ ដែលអ្នកចង់បកប្រែទៅ។

កែពាក្យ G+ ទៅជាអ្វីដែលអ្នកចង់សរសេរ។ នៅក្នុងផ្ទាំង General Option បន្ទាប់មកប្ដូរអក្សរត្រង់វាល Unified Google Bar
![]()
កម្មវិធីនេះពិតជាអាចជួយសម្រួលដល់ការប្រើប្រាស់ Google+ បានមួយកម្រិតផងដែរ។ ក្រៅពីរូបបង្ហាញខាងលើនេះ ក៏នៅមានជម្រើសនានាជាច្រើនទៀត ដែលលោកអ្នកអាចរកបាននៅក្នុងទំព័រ Option នៃកម្មវិធីនេះ។
Comments
17 responses to “កែច្នៃរបារម៉ឺនុយ Google+ របស់អ្នកជាមួយនឹង GTools+”