Alien Arena គឺជាហ្គេមកំសាន្តមួយដែលក្នុងចំណោមហ្គេមផ្តល់ដោយឥតគិតថ្លៃ FPS Game ។ ហ្គេមនេះ ការលេងមានលក្ខណៈស្រដៀងនឹង ហ្គេម Quake, Doom និង Tournament ។ Quake, Doom និង Tournament សុទ្ធសឹងតែជាហ្គេមល្បីៗ ដែលដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows រីឯ Alien Arena ជាហ្គេមសម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux ប៉ុណ្តោះ ។ ហ្គេមនេះ ជាប្រភេទហ្គេមបាញ់គ្នា អាចលេងនៅលើប្រព័ន្ធ អ៊ីនធើណេតបានផងដែរ ។
តម្រូវការប្រព័ន្ធ
- ប្រព័ន្ធប្រតិបត្តិការ : Linux
- CPU: Intel/AMD compatible at ៥០០MHz ឬក៏ខ្ពស់ជាងនេះក៏បាន
- អង្គចងចាំ : ១២៨MB ឬក៏ខ្ពស់ជាងនេះក៏បាន ។
- វីដេអូកាត : OpenGL compatible graphics card
របៀបដំឡើង Alien Arena 7.51 នៅក្នុង Ubuntu 11.04
- ទាញយកកញ្ចប់នេះ (playdeb_0.3-1~getdeb1_all.deb)
- ក្រោយពីទាញយកកញ្ចប់នេះរួចមក រួចចុចពីរដងដើម្បីដំឡើង (playdeb_0.3-1~getdeb1_all.deb)
- បន្ទាប់ពីដំឡើង playdeb_0.3-1~getdeb1_all.deb សូមបើក Terminal រួចសរសេរកូដខាងក្រោមនេះ
sudo apt-get update
sudo apt-get install alien-arena

Comments
6 responses to “ដំឡើងហ្គេម Alien Arena 7.51 នៅក្នុង Ubuntu 11.04”