
នៅពេលនេះ Adobe បានដាក់ផ្សាយ 64-Bit Flash Player សម្រាប់ Linux តាមការសន្យារបស់ខ្លួនហើយ។ បើអ្នកកំពុងប្រើ Ubuntu 11.04 ហើយចង់អាប់ដេត Flash Player ទៅកំណែ ១១ នោះ សូមធ្វើតាមខាងក្រោមនេះ។
ជាដំបូងយើងត្រូវបន្ថែម PPA ជាមុនសិន, បើក Terminal ហើយវាយពាក្យបញ្ជាខាងក្រោមនេះ
$ sudo add-apt-repository ppa:sevenmachines/flash
បន្ទាប់មកអាប់ដេតបញ្ជីប្រភពកម្មវិធី
$ sudo apt-get update
នៅពេលនេះ យើងអាចធ្វើការដំឡើងបានហើយ ដោយប្រើពាក្យបញ្ជាខាងក្រោម៖
$ sudo apt-get install flashplugin64-installer
នៅពេលនេះការអាប់ដេត Flash Player នៅលើ Ubuntu 64-Bit ទៅជាកំណែ 11 បានរួចរាល់ហើយ។
Comments
10 responses to “ដំឡើង 64-Bit Flash Player នៅលើ Ubuntu 11.04”