
ដូចដែលអ្នកបានដឹងស្រាប់មកហើយ Google+ គឺជាបណ្ដាញសង្គមថ្មីសន្លាងមួយដែលបានបង្កើតឡើងដោយ ក្រុមហ៊ុន Google។ ហើយនៅពេលចេញមកបានប៉ុន្មានថ្ងៃ ក៏ចាប់ផ្ដើមមានកម្មវិធីសម្រាប់ប្រើ Google+ នៅលើទូរស័ព្ទ Android។ ហើយក៏មានសំនួរចោទច្រើនថា តើពេលណាទើបមានសម្រាប់ iPhone? តែកាលពីម្សិលមិញនេះ (ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១) តាមព័ត៌មានដែលទទួលបានពីវ៉ិបសៃថ៍ Google+ បានឲ្យដឹងថា នៅពេលនេះមានកម្មវិធីសម្រាប់ iPhone ហើយ។


កម្មវិធី Google+ សម្រាប់ iPhone ត្រូវបានដាក់ឲ្យទាញយកដោយឥតគិតថ្លៃនៅក្នុង App Store។ កម្មវិធីនេះមាទំហំ ៥.៣មេកាបៃ កំណែទី១ និងជាភាសាអង់គ្លេស។ អាចប្រើបាននៅលើ iPhone 3G, iPhone 3GS, និង iPhone 4។ (ត្រូវការ iOS 3.1 ឬ ខ្ពស់ជាងនេះ)។
នៅពេលនេះអ្នកអាចអាន, សរសេរ, ដាក់រូបភាព និងធ្វើសកម្មភាពផ្សេងៗទៀតនៅលើ Google+ ជាមួយកម្មវិធីនេះបានគ្រប់ទីកន្លែង។ អ្នកអាចចូលទៅទាញយកបាននៅ http://itunes.apple.com/us/app/google/id447119634?ls=1&mt=8 ។
[Image by: App Store]
Comments
304 responses to “កម្មវិធី Google+ សម្រាប់ iPhone មានហើយ”