System Monitor គឺជាកម្មវិធីមួយសម្រាប់គ្រប់គ្រងដំណើរការកម្មវិធីទាំងអស់, ត្រួតពិនិត្យផ្នែករឹង និង File Systems របស់ Ubuntu ។ កម្មវិធីនេះ មានភ្ជាប់ជាស្រេចនៅក្នុង Ubuntu វាប្រៀបដូចនឹង Task Manager នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ដែរ ។
រូបរាងរបស់ System Monitor
នៅក្នុង System Monitor បានចែកជា ៤ផ្នែក ដូចខាងក្រោមៈ
- System សម្រាប់ត្រួតពិនិត្យមើលផ្នែករឹង, Kernel, Desktop Environment និងទំហំទំនេរនៃថាសរឹង
- Processes សម្រាប់គ្រប់គ្រង និងត្រួតពិនិត្យដំណើរការកម្មវិធីទាំងអស់
ខាងក្រោមនេះជារូបភាពរបស់ Processes
- Resources សម្រាប់បង្ហាញដំណើរការ CPU, Memory និង Swap ព្រមទាំងប្រព័ន្ធបណ្តាញផងដែរ
ខាងក្រោមនេះជារូបភាពរបស់ Resources
- File System សម្រាប់បង្ហាញ File System របស់ Ubuntu
ខាងក្រោមនេះជារូបភាពរបស់ File System




Comments
6 responses to “ស្វែងយល់ពី System Monitor របស់ Ubuntu 11.04”