
CSS គឺជាកូដសម្រាប់ដាក់រចនាបថទៅឲ្យវ៉ិបសៃថ៍ណាមួយ ឲ្យមានរូបរាងឡើង។ CSS មានតួនាទីដើរយ៉ាងចាំបាច់សម្រាប់វ៉ិបសៃថ៍ស្ទើរតែទាំងអស់ ហើយមានទំនាក់ទំនងជាមួយ HTML, JavaScript ផងដែរ។ (ចំណុចសំខាន់ក្នុងការប្រើ CSS ១, ២)
លក្ខណៈមួយចំនួនដែល CSS អាចធ្វើបានដូចនៅក្នុងកម្មវិធីរចនារូបភាព ដូចជាដាក់ស្រមោល, ផ្ទៃក្រោយ (Background), សភាពលក្ខណៈបន្ទាប់ព្រំដែន (Border Effect) ជាដើម។ តែពេលខ្លះបើអ្នកចង់ដាក់ ក៏មានភាពពិបាកដែរព្រោះត្រូវស្វែងរកលេខកូដ HEX នៃពណ៌ ហើយត្រូវសរសេរកូដបន្ថែមពីលើកូដចាស់ទៀត។ តែពេលនេះអ្នកមិនបាច់បារម្ភទេ, Layer Styles អាចជួយអ្នកបាន។ Layer Styles គឺជាឧបករណ៍វ៉ិបមួយដែលអ្នកអាចឲ្យលោកអ្នកបង្កើតកូដទាំងនោះ បានភ្លាមៗ ជាមួយនឹងរូបភាពសាកល្បង។ នៅពេលដែលអ្នកកំណត់ពណ៌ រូបរាង លក្ខណៈ ណាមួយដែលអ្នកពេញចិត្តហើយ អ្នកអាចយកកូដនៃអ្វីដែលអ្នកធ្វើ យកទៅប្រើនៅលើអក្សរ ឬ រូប របស់អ្នកបាន។ ដើម្បីបើកមើលកូដ សូមចុចលើពាក្យ CSS Code ដែលស្ថិតនៅកៀនខាងឆ្វេង បាតក្រោម។
Layer Styles គឺជាកម្មវិធីកូដបើកចំហ ដែលអ្នកអាចយកកូដទៅកែប្រែ ឬ ពិនិត្យបានដោយឥតគិតថ្លៃ។
ចូលទៅវ៉ិបសៃថ៍ Layer Styles
Comments
5 responses to “Layer Styles បង្កើតកូដ CSS ស្រមោល, ផ្ទៃក្រោយ, លក្ខណៈបន្ទាត់ព្រំដែន”