រវាង Google និង Facebook កំពុងបន្តប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅក្នុងពិភពអ្នកប្រើប្រព័ន្ធបណ្តាញសង្គម (Social Networking) ។ Google+ (មកពីពាក្យ Google Plus) គឺជាសេវាកម្មបណ្ដាញសង្គមថ្មីមួយរបស់ក្រុមហ៊ុន Google។ ចាប់តាំងពីពេលបើកដំណើរការមក មានអ្នកចូលប្រើប្រាស់យ៉ាងច្រើនកុះករ។ ជាមួយគ្នានេះដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់ Google+ ដោយមិនចាំបើក Web Browser យើងអាចប្រើកម្មវិធី GClient ។ GClient គឺជាកម្មវិធីមួយសម្រាប់ប្រើប្រាស់ Google+ ជាលក្ខណៈ Desktop Client មានន័យថាវាដំណើរការពីរក្នុង System tray និងអាចអោយលោកប្រើប្រាស់លក្ខណៈរបស់ Google+ បានយ៉ាងប្រសើរផងដែរ ។ កម្មវិធីនេះផ្តល់ដោយឥតគិតថ្លៃ (Open Source)
នេះជា គន្លឹះខ្លីៗក្នុងការប្រើប្រាស់ Google+
ដើម្បីប្រើប្រាស់កម្មវិធីនេះ តម្រូវអោយយើងចុះឈ្មោះជាមួយ Developer ដើម្បីទទួលដោះលេខកូដសម្រាប់ដំណើរការកម្មវិធីនេះ ។
រូបរាងរបស់ GClient ដែលចាប់ផ្តើមពីដំណើរពី System tray
បញ្ជាក់ៈ កម្មវិធី GClient អាចដំណើរការបាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows XP, Vista, 7 ប៉ុន្តែត្រូវដំឡើង .Net Framework 4.0 ជាមុនសិន



Comments
3 responses to “ប្រើ GClient សម្រាប់ Google+”