ប្រព័ន្ធប្រតិបត្តិការ Ubuntu ត្រូវបានធ្វើការអភិវឌ្ឍន៍យ៉ាងលឿន បច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍ Ubuntu បានកំណត់កាលបរិច្ឆេទចេញ Ubuntu 12.04 LTS នៅក្នុង Ubuntu wiki ដោយបានបញ្ជាក់ថា នឹងចេញនៅចុងខែមេសា ឆ្នាំ២០១២ ។ ចំពោះ Ubuntu 12.04 មិនទាន់មាន codename ច្បាស់លាស់ នៅឡើយទេ ។ គ្រាន់តែកំណត់ដោយបណ្តោះអាសន្នសិន Ubuntu 12.04 ត្រូវបានកំណត់ថា LTS (មកពីពាក្យ Long Term Support) ។ យើងអាច កំណត់ថា កំណែថ្មីនៃ Ubuntu 12.04 ប្រើបានយ៉ាងស្រួល និងស្ថិតស្ថេរ ។
សម្រាប់ Ubuntu 12.04 នេះ អ្នកអភិវឌ្ឍន៍ Ubuntu បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទដោយចេញជាកំណែពីរ Alpha version, ពីរ Beta និង Release Candidate ដោយមិនបានបញ្ជាក់ច្បាស់លាស់នៅឡើយ ។
ខាងក្រោមនេះជាកាលបរិច្ឆេទផ្លូវការនៃ Ubunut 12.04 LTS
- ខែធ្នូ ថ្ងៃទី១ ឆ្នាំ២០១១ ចេញកំណែ Alpha 1
- ខែកុម្ភះ ថ្ងៃទី២ ឆ្នាំ ២០១២ ចេញកំណែ Alpha 2
- ខែមីនា ថ្ងៃទី១ ឆ្នាំំ ២០១២ ចេញកំណែ Beta 1
- ខែមីនា ថ្ងៃទី២២ ឆ្នាំ២០១២ ចេញកំណែ Beta 2
- ខែមេសា ថ្ងៃទី១៩ ឆ្នាំ២០១២ ចេញកំណែ Release Candidate (RC)
- ខែមេសា ថ្ងៃទី២៦ ឆ្នាំ២០១២ ចេញជាកំណែចុងក្រោយនៃ Ubuntu 12.04
Ubuntu 12.04 LTS ក្លាយជាជំនាន់ទី ១៦ នៃប្រតិបត្តិការ Ubuntu មកដល់បច្ចុប្បន្ននេះ ។ បន្ទាប់ពីចេញ Ubuntu 11.10 (Oneiric Ocelot) នៅខែតុលា ថ្ងៃទី១៣ ឆ្នាំ២០១១ នេះ ។
ប្រភពដើម៖ Softpedia

Comments
353 responses to “កាលបរិច្ឆេទនៃការចេញអោយប្រើ Ubuntu 12.04 LTS”