ដើម្បីបង្ហាញរូបភាពនៃឯកសារ illustrator (*.ai), photoshop (*.psd) និង acrobat (*.pdf) នៅក្នុង Windows 7 ដោយបង្ហាញ Thumbnails នោះ ។ យើងអាចប្រើប្រាស់កម្មវិធី PSD Codec ជាកម្មវិធីជំនួយមួយ (plug-in) សម្រាប់ Windows Explorer, Windows Photo Gallery និង Windows 7 Media Center ផងដែរ ។ ចំពោះការឯកសារ CorelDRAW (*.cdr) គឺបង្ហាញរូបភាពស្រាប់ពុំចាំបាច់ប្រើប្រាស់កម្មវិធីអ្វីនោះទេ ។
បញ្ជាក់ៈ កម្មវិធីនេះ ប្រើបានចំពោះប្រព័ន្ធប្រតិបត្តិការណ៍ Windows XP, Windows Vista និង Windows 7 ប៉ុណ្តោះ ។
លក្ខណៈពិសេសនៃកម្មវិធីនេះ
បង្ហាញរូបភាពនៃឯកសារ PSD
បង្ហាញរូបភាពនៃឯកសារ PDF នៅក្នុង Windows Photo Gallery និង Windows Live Photo Gallery ។ លោកអ្នកក៏អាចបង្ហាញឯកសារ PSD នៅក្នុង Windows Photo Viewer និង Windows Media Center នៅក្នុង Windows 7 ។ ហើយក៏អាចប្រើប្រាស់កម្មវិធី Adobe PhotoDeluxe សម្រាប់បង្ហាញ ឯកសារ PDD ក៏បាន ។
បង្ហាញឯកសារជា Explorer Thumbnails
- បង្ហាញរូបភាពនៃឯកសារ *.ai,*.psd
- ឯកសារ EPS និងភ្ជាប់ជាមួយ thumbnail medadata
- ចំពោះឯកសារ InDesign ចាប់ពីជំនាន់ CS2 និងខ្ពស់ជាងនឹង អាចបង្ហាញបាន
- (ថ្មី!) ឯកសារ PDF ដែលរក្សាជាមួយ XMP thumbnails. អាចបង្ហាញ PDF thumbnails លុះត្រាតែ Adobe Reader បានដំឡើងរួចហើយ
ប្រៀបធៀបភាពខុសគ្នា រវាងមុនពេលប្រើ និងក្រោយពេលប្រើកម្មវិធីនេះ
មុនពេលប្រើប្រាស់កម្មវិធីនេះ
ក្រោយពេលប្រើប្រាស់កម្មវិធី
យើងសង្គេតឃើញថា រូបភាពខាងលើនេះបានបញ្ជាក់ថា កម្មវិធីនេះបានបង្ហាញរូបភាពនៃឯកសារ *.ai ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងរកឯកសារដោយពុំចាំដំណើរការកម្មវិធី Adobe illustrator នោះឡើយ ។
ចំណាំៈ ចំពោះឯកសារ *.psd ក៏បានបង្ហាញដូចចឹងដែរ
ឯកសារដើម ចុចទីនេះ




Comments
302 responses to “បង្ហាញរូបភាពនៃឯកសារ AI, PDF, PSD នៅក្នុង Windows 7”