អីយ៉ា! អ្នកប្រហែលធ្លាប់បានអានរួចមកហើយអំពីអត្ថបទដែលទាក់ទងនិង Windows 8 កន្លងមកនេះ ខាងក្រោមនេះជាអត្ថបទដកស្រង់មួយទៀតដែលទាក់ទងនឹងរូបរាងយ៉ាងស្រស់ស្អាតជាមួយ Omnimo UI mnimo ជាអ្នកផលិតរូបរាងដ៏អស្ចារ្យនេះឡើង ដែលបានឆ្នៃប្រឌិតអោយដូចទៅនឹង Windows 8 ដែលនឹងចេញៗពេលឆាប់ៗនេះ។ វាជាស្បែកសម្រាប់ Rainmeter ដែលមានការពេញនិយមយ៉ាងខ្លាំងក្នុងការតុបតែងរូបភាពលើ desktop របស់លោកអ្នក ៖

Omnimo suite និងដំណើរការលើ desktop របស់លោកអ្នក ដែលមានរូបរាងដូចខាងក្រោម៖


របៀបដំឡើង
1. អ្នកត្រូវទាញយក Rainmeter ពីទីនេះ
2. បន្ទាប់មកទាញយក Omnimo សម្រាប់ Rainmeter ពីទីនេះ
3. ចាប់ផ្ដើមដំឡើង Rainmeter មុនគេ
4. បន្ទាប់មក ពន្លា Omnimo theme និងចាប់ផ្ដើមដំណើរការ SETUP.rmskin
5. បន្ទាប់វានិងបង្ហាញការផ្ទាំងមួយអោយកំណត Omnimo ដូចជា resolution ការជ្រើសរើស screen ដើម្បីអោយបានរូបរាងជា Windows 8 UI.
6. ចុងក្រោយអ្នកនិងឃើញរូបភាពយ៉ាងស្រស់ស្អាត់ដូចនិង Windows 8 នៅនិង desktop របស់អ្នក
ប្រភព http://omnimo.info/
Comments
345 responses to “អ្វីទៀតហើយហ្នឹង? Windows 8 Transformation Pack for Windows 7 [Omnimo UI]”