ក្រុមហ៊ុន Google បានបង្កើតបណ្តាញសង្គមថ្មីមួយគឺ Google+ ដែលទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់សេវាកម្មរបស់ Google។ ដោយគ្រាន់តែលោកអ្នកមានគណនីរបស់ Google រួចហើយ លុះត្រាតែមាននរណាម្នាក់បានផ្ញើសំបុត្រអញ្ជើញទៅអ្នកសិន ទើបអ្នកអាចចូលប្រើប្រាស់បាន។ នាពេលបច្ចុប្បន្ន Google+ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយធ្វើអោយ Google+ ទទួលបានអ្នកប្រើប្រាស់ជិត២០លាននាក់ បើតាមស្ថិតិនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១១។ ថ្មីៗនេះ Google កំពុងតែរៀបចំដំឡើងសេវាកម្មថ្មីមួយគឺ Google+ games ដើម្បីធ្វើការប្រកួតប្រជែងនឹងបណ្តាញសង្គម Facebook ។


នេះជាដំណឹងថ្មីសម្រាប់អ្នកប្រើប្រាស់ Google+ អោយបានជ្រាបជាមុន សម្រាប់សេវាកម្មថ្មីមួយនេះ ។ យើងនឹងសង្គេតមើល ថាតើ Facebook និង Google+ ប្រកួតប្រជែងដល់ណា? ហើយមួយណាដល់កម្រិតកំពូល?